
ប្រជាពលរដ្ឋប៉ាគីស្ថាន នៅតាមដងផ្លូវក្នុងទីក្រុង Islamabad និងទីក្រុង Lahore និយាយនៅថ្ងៃពុធនេះថា ពួកគេពុំរំពឹងថានឹងមានការផ្លាស់ប្តូរណាមួយនោះឡើយលើទំនាក់ទំនងរវាងប្រទេសរបស់ពួកគេ និងប្រទេសឥណ្ឌា ជាពេលដែលលោកនាយករដ្ឋមន្រ្តី Narendra Modi នឹងបន្តអាណត្តិជាប្រវត្តិសាស្រ្តលើកទី ៣របស់លោក ។
លោក Kamran Taseer គឺជាមេធាវីមួយរូបមកពីទីក្រុង Islamabad និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំង ២ គួរតែធ្វើការលើបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ជាជាងចំណាយពេលលើហ្គេមស្តីបន្ទោសគ្នាឥតប្រយោជន៍នោះ ។
គណបក្សជាតិនិយមហិណ្ឌ Bharatiya Janata របស់លោក Modi បានបាត់បង់ការឈ្នះសំឡេងភាគច្រើនដាច់មុខក្នុងសភានៅលទ្ធផលការបោះឆ្នោតដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ។
លោក Modi ត្រូវការការគាំទ្រពីដៃគូនៅក្នុងសម្ព័ន្ធជាតិប្រជាធិបតេយ្យ(NDA) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ៕