កម្ពុជា៖ ការវិនិយោគលើវិស័យឧស្សាហកម្មកាត់នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់

2024/06/06 02:34:24 am        171

ភ្នំពេញ ៖ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា លើកឡើងថា បើទោះជាពិភពលោកកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ តែវិស័យកាត់ដេរ វាយនភ័ណ្ឌ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា អាចរក្សាបានកំណើនក្នុងទីផ្សារនៃបណ្តាប្រទេសអឺរ៉ុបនិ ងតំបន់មួយចំនួនគួរឲ្យកត់សំគាល់។

​នៅក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិក លើកទី១០ ប្រចាំឆ្នាំ នៅថ្ងៃទី៥ ខែមិថុនានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វិស័យកាត់ដេរ និងផលិតផលស្បែកជើង នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤នេះ ការបញ្ជាទិញ ការនាំចេញ និងកានាំចូលរបស់រោងចក្រនីមួយៗឃើញថា មានភាពល្អប្រសើរ បន្តរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣កន្លងទៅ។

អ្នកឧកញ៉ា បានបន្តថា ការរក្សានូវកំណើនទីផ្សារនេះ បានក៏អាស្រ័យដោយមានការយកចិត្តទុកដាក់ដ៏ឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការខិតខំស្វះស្វែងរកទីផ្សារនាំចេញ នាំចូល និងគៀងគរអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។ ជាមួយនេះ អ្នកឧកញ៉ាបានអំពាវនាវដល់វិនិយោគគិនក្នុងនិងក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ព្រោះកម្ពុជា ជាប្រទេសមានសន្តិភាព មានស្ថេរភាពនយោបាយ មានយុវជនក្រោមអាយុ២៥ឆ្នាំ រហូតដល់ទៅជាង ៦០% ដែលតម្រូវការកម្លាំងពលកម្ម ប្រជាជនចរិកស្លូតត្រង់ រួសរាលរាក់ទាក់ ជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគគ្រប់រូប។

បើតាមការបញ្ជាក់របស់ លោក សេម យ៉ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ្រេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអ៊ិលស៊ី ហៅកាត់ GTI ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជិត៣០ឆ្នាំ បានលើកឡើងថា កម្ពុជា ជាប្រទេសដែលផ្តល់ឱកាសវិនិយោគយ៉ាងល្អសម្រាប់អ្នកមានបំណងមកបណ្តាក់ទុករកស៊ី ហើយនេះជាលើកទី១០ ដែលក្រុមហ៊ុនបានបោះឆ្នោតបែងចែកភាគលាភ ដល់ភាគហ៊ុនិករបស់ GTI ដែលជាក្រុមហ៊ុនផ្សារភាគហ៊ុននៅកម្ពុជាដំបូងគេ និងបានប្រកាសពីការចំណេញរបស់អ្នកវិនិយោគ ដែលបានទិញផ្សារភាគហ៊ុនពីក្រុមហ៊ុន GTI នាពេលកន្លងមក៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        70
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm