រដ្ឋមន្ត្រីការបរទេសនូវ៉ែលហ្សេឡង់ ជួបជាមួយមេដឹកនាំវៀតណាម ក្នុងដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍

2024/06/06 04:20:58 am        308

រដ្ឋមន្ត្រីការបរទេសនូវ៉េលហ្សេឡង់ លោក Winston Peters បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ អំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅទីក្រុងហាណូយ។ សម្រាប់លោក Peters លោកកំពុងធ្វើដំណើរទស្សនកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ពោលគឺការធ្វើដំណើរលើកដំបូងរបស់លោកមកកាន់តំបន់នេះ គិតចាប់តាំងពីចូលកាន់តំណែង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី Chinh បានទៅបំពេញទស្សនកិច្ចនៅនូវ៉ែលហ្សេឡង់ ក្នុងខែមីនា ជាកន្លែងដែលប្រទេសទាំង២ បានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ និងជំនួយជាង ៦លានដុល្លារនូវ៉ែលហ្សេឡង់ (ប្រមាណជា ៣,៧លានដុល្លារអាមេរិក) ដើម្បីបង្កើនសមត្ថភាពកសិកម្មរបស់វៀតណាម ជាពិសេសការនាំចេញផ្លែផាសិន និងផ្លែស្រកានាគពីវៀតណាមទៅកាន់ប្រទេសមហាសមុទ្រមួយនេះ។

គួរបញ្ជាក់ថា វៀតណាម និងនូវ៉ែលហ្សេឡង់ បានបង្កើតទំនាក់ទំនងជាមួយគ្នា ក្នុងឆ្នាំ១៩៧៥។ ហើយប្រទេសទាំង២ មានផែនការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត និងខួប ៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        4
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm