សម្ដេចធិបតី អំពាវនាវពលរដ្ឋបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងប្រឆាំងបុគ្គលប៉ងធ្វើឱ្យរាំងស្ទះ

2024/06/06 06:22:27 pm        94

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ដែរនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណាដែលមានបំណងធ្វើវិទ្ធង្សនា ឬធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកជាពិសេស​ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោនេះដែលបានចេញសារ គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលប្រវត្តសាស្រ្ដមួយទៀតរបស់ខ្មែរ។

សម្ដេចធិបតី បញ្ជាក់ថា គម្រោងព្រែកជីកនេះ គឺជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន ស្នើសុំសិទ្ធវិនិយោគរយៈពេល៥០ឆ្នាំរួច ប្រគល់មកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ ហើយការ​វិនិយោគ​លើគម្រោងព្រែកជីកហ្វូណនតេជោនេះ មានវិនិយោគិនខ្មែរភាគច្រើនដែល​បានដាក់ទុនវិនិយោគ។

សម្តេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្ន រហូតទៅដល់អនាគត ដូច្នេះសូមពលរដ្ឋកុំជឿការញុះញង់​របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅស្រុកដែលតែងតែមានបំណង់ធ្វើឱ្យរាំស្ទះដល់គម្រោងព្រែកជីកនេះ។

សូមជម្រាបថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ​នឹងផ្ដល់ឯករាជភាព​លើការដឹក​ជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសដទៃឡើយ។ គម្រោងនេះ​ព្រែកជីកនេះ​មានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត កណ្ដាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ ​និងអន្តរជាតិ​ចំនួន៤២រូប ទាំងនៅលើដីផ្ទាល់​ និងប្រើឧបករណ៍សិក្សាពីលើអាកាស។

ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ១ពាន់៧រយលាន​ដុល្លារ អាចដំណើរការទៅបានដោយគ្មានបង្ករជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាង​ទន្លេមេគង្គ និងសមុទ្រនោះទេ។ ព្រែកជីកនេះ​អាចអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន​ធ្វើចរាចរ​បានហើយនឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍​ជាច្រើនទៀត៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm