លោក Biden៖​ លោក​ពុំ​មាន​ការ​ស្ដាយក្រោយ​ទេ​ចំពោះ​ការ​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/11 07:06:53 pm        820

​អាមេរិក៖ នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា​ តើ​លោក​ស្ដាយក្រោយ​ទេ​ដែល​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ឆ្លើយ​ថា ទេ យើង​ចំណាយ​ប្រាក់​អស់​ជាង ​១​កោដិ​ដុល្លារ​ក្នុង​រយៈពេល ២០​ឆ្នាំ យើង​បាន​បណ្ដុះបណ្ដាល ​និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ដល់​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ជាង ​៣​សែន​នាក់​។ ហើយ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​មក​ជាមួយគ្នា​។

យើង​បាន​បាត់បង់​ជីវិត​មនុ​ស្សរា​ប់​ពាន់​នាក់ និង​កងទ័ព​អាមេរិក​រាប់​ពាន់​នាក់​ទៀ​ត​រង​របួស​។ លោក Biden បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួប​រួម​គ្នា ​និង ​“ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​ពួក​គេ​”។​ ​ប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​និយាយ​ថា​ លោក​មិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ​ខណៈ​ក្រុម​តា​លី​បង់​នៅតែ​បន្ត​ភាព​វាយ​សម្រុក​យ៉ាង​ឆាប់រហ័ស​។​ ​បច្ចុប្បន្ន​នេះ​អំពើ​ហិង្សា​បាន​រីក​កាន់តែ​ធំ​នៅ​ទូទាំង​ប្រទេស ដែល​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដកចេញ​ បន្ទាប់ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០​ឆ្នាំ​។ ​ពួក​តា​លី​បង់​បាន​ដណ្ដើម​យក​បាន​យ៉ាងតិច ​៨ នៃ​ធានី​របស់​ខេត្ត​ទាំង ៣៤ របស់​ប្រទេស ហើយ​កំពុង​គំរាមកំហែង​ថែមទៀត​។​

​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ឯ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គា​រ លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដូចជា​ការ​ផ្តល់​ការ​គាំទ្រ​ផ្លូវ​អាកាស​យ៉ាង​យកចិត្តទុកដាក់ ការ​ចំណាយ​សម្រាប់​ប្រាក់ខែ​កងកម្លាំង​យោធា និង​ការ​ផ្គត់ផ្គង់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ជាមួយ​អាហារ និង​យុទ្ធោបករណ៍​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​“ពួកគេ​ត្រូវតែ​តស៊ូ​ប្រយុទ្ធ​ដើម្បី​ខ្លួនឯង​”។​ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា​ ជន​ស៊ីវិល​ជាង ១.០០០​នាក់​ត្រូវ​បាន​ស្លាប់ ស្រប​ពេល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​តា​លី​បង់ ​និង​កងកម្លាំង​រដ្ឋាភិបាល​កាលពី​ខែ​មុន​។ យោង​តាម​ទីភ្នាក់ងារ​កុមារ Unicef របស់​អង្គការសហប្រជាជាតិបាន​ព្រមាន​នៅ​សប្ដាហ៍​នេះ​ថា ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​កំពុង​កើន​ឡើង ​“ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        332
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        306
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm