គិតត្រឹមដើមខែមិថុនានេះ ព្រលានយន្តហោះថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ

2024/06/06 01:53:15 pm        286

គិតមកដល់បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ តម្លៃប្រមាណ ១,៥០០លានដុល្លារ សម្រេចការសាងសង់បានប្រមាណជាង ៧៥%ហើយ ដោយមិនមានបញ្ហាប្រឈម ឬឧបសគ្គរាំងស្ទះអ្វីនោះទេ។ នេះតាមការអះអាងរបស់លោកអគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស។

លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងកម្មវិធីចុះទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានតេជោ ក្រុងតាខ្មៅ ដោយមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ក្រុមហ៊ុន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល នៅព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់បណ្តាញ​អ្នកសារព័ត៌មាន ឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ សង្ឃឹមថា នឹងអាចដាក់ឲ្យដំណើរការនៅឆមាសទី១ ដើមឆ្នាំ២០២៥ខាងមុខ ខណៈដែលក្រុមការងារបានកំពុង​ពន្លឿនការសាងសង់។

លោកបានបន្តថា នៅពេលដែលព្រលានថ្មីនេះសាងសង់រួចរាល់ នឹងជួយលើកមុខមាត់ប្រទេស​កម្ពុជា ​ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗ​ជាច្រើនទៀត ជាពិសេសរួមចំណែក​យ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានមានប្រសាសន៍ឲ្យដឹងដែរថា លើការសម្រេចបានលទ្ធផលជាង ៧៥% ក្រុមហ៊ុនអភិវឌ្ឍន៍​លើព្រលានយន្តហោះថ្មីនេះ បានចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនប្រមាណ ១,១០០លានដុល្លារ លើទំហំផ្ទៃដីជាង ២,៦០០ហិចតា។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងវិវឌ្ឍន៍ការសាងសង់រហូតមកទល់បច្ចុប្បន្ននេះ គឺបានដើរតាម​ផែនការ​ទាំងអស់ ដែលគ្រោងបើកឲ្យមានការហោះហើរនៅ​ឆ្នាំ២០២៥ខាងមុខផងដែរ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការ​ដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មីមួយនេះ៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ព្រះសង្ឃនិងគណៈកម្មការអាចារ្យក្រុងបាវិតខេត្តស្វាយរៀងនាំគ្រឿងឧបភោគបរិភោគបច្ច័យទៅប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង
2025/04/25 06:16:14 pm        1
កាកបាទក្រហមផ្សព្វផ្សាយស្តីពីការប្រារព្ធខួបទី១៦២ និងខួប៧០ឆ្នាំ ជូនដល់យុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ
2025/04/25 06:00:53 pm        1
កម្ពុជានឹងបើកការហោះហើរទៅមករវាងកម្ពុជា និងប្រទេសជប៉ុននៅចុងឆ្នាំនេះ
2025/04/25 05:50:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងប៉េកាំងចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា «បំភ័ន្តសាធារណជន» អំពីកិច្ចពិភាក្សាពាណិជ្ជកម្ម

2025/04/25 06:19:30 pm
​មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី ត្រូវបានសម្លាប់ក្នុងការបំផ្ទុះរថយន្តនៅតំបន់ម៉ូស្គូ
2025/04/25 06:18:51 pm
​ព្រះសង្ឃនិងគណៈកម្មការអាចារ្យក្រុងបាវិតខេត្តស្វាយរៀងនាំគ្រឿងឧបភោគបរិភោគបច្ច័យទៅប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង
2025/04/25 06:16:14 pm
​កាកបាទក្រហមផ្សព្វផ្សាយស្តីពីការប្រារព្ធខួបទី១៦២ និងខួប៧០ឆ្នាំ ជូនដល់យុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ
2025/04/25 06:00:53 pm
​កម្ពុជានឹងបើកការហោះហើរទៅមករវាងកម្ពុជា និងប្រទេសជប៉ុននៅចុងឆ្នាំនេះ
2025/04/25 05:50:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am