អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់សាលា គ្រប់កម្រិត ជាពិសេសមត្តេយ្យសិក្សា ក្នុងការរៀបចំឱ្យទៅតាមលក្ខណៈស្តង់

2024/06/06 09:07:23 pm        274

បន្ទាយមានជ័យ៖ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពីដំណើរការជ្រើសរើសបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលប្រជុំ "ក "សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានលើកឡើងថា វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអង្គភាពអាទិភាព ​ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់នូវការបណ្តុះបណ្តាល​សមត្ថភាព​ និងការអប់រំ ​ថែទាំសុខភាព ត្រូវដើរទន្ទឹមគ្នា​ និងត្រូវយកចិត្តទុកដាក់ក្នុងការបង្កើន ប្រសិទ្ធភាព ​និងគុណភាពក្នុងការផ្តល់សេវា ​ឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ អាណត្តទី៧នៃរដ្ឋសភា បានចាត់អាទិភាព​គន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា បន្តពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦កន្លងទៅ ដែលបានចាត់អាទិភាពគន្លឹះចំនួន៤គឺ៖ ផ្លូវ ទឹក ភ្លើង និង មនុស្ស។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានជំរុញដល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេសវិស័យអប់រំ លើកទឹកចិត្តដល់គ្រប់សាលា គ្រប់កម្រិត ជាពិសេសមត្តេយ្យសិក្សា ក្នុងការរៀបចំឱ្យទៅតាមលក្ខណៈស្តង់​ ប្រកបដោយភាពទាក់ទាញ ដើម្បីចូលរួមក្នុងការប្រឡងប្រជែងយកសាលាគំរូ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរដល់សាលាមេត្តយ្យ សិក្សាធនធាន កកោះ ដែលជាសាលាគំរូ របស់ខេត្តបន្ទាយមានជ័យ ហើយកន្លងក៏បានទៅចូលរួមប្រឡងនៅថ្នាក់ជាតិ ទទួលបានជ័យលាភីផងដែរ។ ដូច្នេះឯកឧត្ដម​ ជំរុញដល់បណ្តាសាលា​ ទាំងអស់ ត្រូវយក​គំរូតាមសាលាមេត្តយ្យ សិក្សាធនធានកកោះ ដើម្បីយកទៅអនុវត្ត ក្លាយជាសាលាគំរូរបស់ខេត្ត៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm