រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត

2024/06/06 10:01:47 pm        293

នៅព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត »នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកកឧត្តម គីម រិទ្ធី បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ នាឱកាសនេះ គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមរបស់យើងទាំង អស់គ្នា ដែលជាប្រជាជនកម្ពុជាក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថានធម្មជាតិ ស្រឡាញ់ ភាពស្រស់បំព្រងនៃធម្មជាតិ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើង ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពបៃតង និងស្រស់ស្អាតជានិច្ច។ឯកឧត្តមបន្តថា ទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តួចផ្តើម ធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ជាហេតុ មិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសកម្ពុជាយើង។

ជាមួយគ្នានេះ យើងទាំងអស់គ្នាក៏អាចចូលរួមលើកស្ទួយវិស័យបរិស្ថានដោយអនុវត្តសកម្មភាពងាយៗ ក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ការសំអាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន តាមទីសាធារណៈ តាមអង្គភាពរបស់ខ្លួន ការទុកដាក់សំរាម សំណល់ផ្សេងៗ ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យមានភាពបៃតងស្រស់ បំព្រងប្រកបដោយផាសុកភាព។

ទន្ទឹមនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជលផល ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ឱ្យបានជាប់ជាប្រចាំ និងម៉ឺងម៉ាត់បំផុត។ចូលរួមរៀបចំសកម្មភាព និង បំផុសចលនាការដាំដើមឈើឱ្យច្រើននៅតាមទីសាធារណៈ តំបន់ការពារ តំបន់អភិរក្ស និងទី កន្លែងផ្សេងៗ ដើម្បីរក្សានូវគម្របព្រៃឈើ ទប់លំនឹងនៃការប្រែប្រួលអាកាសធាតុស្របតាម ទិស ដៅអាទិភាព នៃការបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះប្រកបដោយចីរភាព នឹងចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm