
កាលពីថ្ងៃពុធម្សិលមិញ ព្រឹត្តការណ៍កីឡា និងព្រឹត្តការណ៍កម្សាន្ត បានរៀបចំឡើងនៅក្នុងពហុកីឡដ្ឋាន East Pyongyang ដើម្បីប្រារព្ធខួបលើកទី ៧៨នៃការបង្កើតសហជីពកុមារកូរ៉េ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយ KCNA ដែលទីភ្នាក់ងារព័ត៌មានពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាន ឃើញក្មេងៗចូលរួមការប្រកួតកីឡាជាច្រើនប្រភេទ ក្នុងនោះកុមារផ្សេងទៀត នាំគ្នាអបអរសាទរពួកគេ ។
KCNA រាយការណ៍ថា ចំណែកឯវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់កុមារជាតិលើកទី ៩ ត្រូវបានរៀបចំផងដែរ ។
គួររំឭកថា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៦១ មាននូវជំនួបថ្នាក់ជាតិរួមគ្នានៃអង្គការសហជីពកុមារកូរ៉េ ដើម្បីប្រារព្ធខួបលើកទី ១៥ ។ នៅថ្ងៃនោះ មេដឹកនាំ Kim Il Sung បានចែករំលែកភាពសប្បាយរីករាយជាមួយក្មេងសិស្សសាលា ដែលបានចូលរួមជំនួប ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ ៕