តើអ្វីដែលត្រូវដឹងអំពីពិធីគម្រប់ខួបទិវា D-Day ៨០ឆ្នាំ?

2024/06/06 10:57:40 pm        246

បណ្ដាមេដឹកនាំពិភពលោក និងអតីតយុទ្ធជន បានធ្វើដំណើរទៅជួបជុំគ្នា នៅតំបន់ Normandy របស់ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ ដើម្បីប្រារព្ធខួបលើកទី៨០ នៃថ្ងៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ពោលគឺនៅពេលដែលទាហានសម្ព័ន្ធមិត្តជាង ១៥០.០០០នាក់ បានលុកលុយប្រទេសបារាំង ដែលជាចំណុចរបត់ដ៏សំខាន់មួយនៃសង្រ្គាមលោកលើកទី២។

នេះគឺជាអ្វីដែលត្រូវដឹងត្រួសៗអំពីព្រឹត្តិការណ៍មួយនេះ។ ហេតុអ្វីបានជាពិធីនេះសំខាន់? ដោយសង្រ្គាមផ្ទុះឡើងនៅតាមព្រំដែនអឺរ៉ុប នៅប្រទេសអ៊ុយក្រែន ដូច្នេះ ព្រឹត្តិការណ៍ខួបទិវា D-Day នេះ នាំមកនូវសំឡេងរំពងយ៉ាងពិសេស។ ចំនួននៃអតីតយុទ្ធជនរបស់អង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងបារាំង ដែលនៅមានជីវិត កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះជាពិធីដ៏សំខាន់ចុងក្រោយមួយ នៅតំបន់ឆ្នេរ Normandy ដើម្បីផ្តល់កិត្តិយសដល់អ្នកដែលនៅរស់រានមានជីវិតមួយចំនួន។

ចុះតើមេដឹកនាំរូបណាខ្លះ នឹងចូលរួមនៅទីនោះ? បើតាមដឹង គេរំពឹងថា នឹងមានភ្ញៀវប្រហែល ៤.៥០០នាក់ ក្នុងនោះរួមទាំងអតីតយុទ្ធជនប្រហែល ២០០នាក់ផងដែរ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងបារាំង។ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមានវត្តមានទីនោះ ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅបារាំង។ ចំណែករុស្ស៊ីនឹងមិនមានតំណាងចូលរួមទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានឈ្មោះក្នុងបញ្ជីភ្ញៀវនោះឡើយ ដោយសារការលុកលុយអ៊ុយក្រែន។

ប្រភពពីប្រធានាធិបតីបារាំងបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងចូលរួមក្នុង «ទិដ្ឋភាពជាប្រវត្តិសាស្ត្រនេះ»។ ព្រះមហាក្សត្រ Charles ម្ចាស់ក្សត្រី Camilla និងព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេស នឹងស្ថិតក្នុងចំណោមភ្ញៀវ រួមជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak លោក Justin Trudeau របស់ប្រទេសកាណាដា និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោងប្រហែល ៨:៣០ ម៉ោងសកល នៅវិមាន British Normandy Memorial នៅតំបន់ Ver-sur-Mer។ នៅម៉ោងប្រហែល ១០ ម៉ោងសកល លោក Biden នឹងដឹកនាំពិធីរបស់សហរដ្ឋអាមេរិក ដោយមានវត្តមានរបស់អតីតយុទ្ធជន D-Day។ ហើយនៅម៉ោង ១៣ម៉ោងសកល លោក Macron នឹងធ្វើជាអធិបតីក្នុងពិធីអន្តរជាតិមួយនៅឯឆ្នេរ Omaha ជាកន្លែងដែលកងកម្លាំងសហរដ្ឋអាមេរិក បានរងនូវការបាត់បង់ជីវិតច្រើនបំផុត នៅក្នុងការវាយប្រហាប្រឆាំងនឹងការការពាររបស់អាល្លឺម៉ង់ដែលមានកម្លាំងខ្លាំងជាង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm