ក្រសួងការងារប្រកាសបើកទ្វាចំហទទួលដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព

2024/06/06 11:40:11 pm        44

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីពនៅកម្ពុជា និងបញ្ជាក់ថាក្រសួងការងារមិនទុកចោលករណីណាមួយដែលលើកឡើងដោយសហជីព នោះឡើយ។

៦ចំនុចដែលឯកឧត្តម បានលើកឡើងនោះ រួមមាន៖ ទី១.នៅកម្ពុជាមានលំហសេរីភាពសហជីពទូលំទូលាយដែលសហជីព សកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លួនដោយសេរី។ តាមរយៈនេះហើយ ទើបមានការបង្កើតសហជីព និងអង្គការវិជ្ជាជីវៈជាង ៦០០០។ បើមានការរិតត្បិត បំផិតបំភ័យ ធ្វើទុកបុកម្នេញសហជីពនោះ មិនមានសហជីពដ៏ច្រើនបែបនេះទេ។ ទី២.សហជីពត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយគោរពលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកក្នុងក្រសួងការងារ ទីដែលខ្លួនចុះបញ្ជិកា និងគោរពច្បាប់ការងារ ច្បាប់សហជីព ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិស្តីពីការងារនៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលកម្ពុជាជារដ្ឋភាគី។ ទី៣.សហជីពត្រូវបម្រើផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិត ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ លក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាពនិងជំនាញដល់កម្មករនិយោជិត និងមិនធ្វើសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយ។ ទី៤.ក្រសួងការងារបានអនុវត្តខ្ជាប់ខ្ជួន និងទៀងទាត់ការធ្វើអធិការកិច្ចប្រចាំឆ្នាំតាមគ្រឹះស្ថាន សហគ្រាស និងអធិការកិច្ចតាមបណ្តឹង ដើម្បីពង្រឹងការអនុវត្តច្បាប់ ធានាសិទ្ធិ និងផលប្រយោជន៍គ្រប់ភាគី។ ទន្ទឹមនឹងនេះ ក្រសួងបានអនុវត្តយន្តការដោះស្រាយវិវាទការងារតាមច្បាប់ដោយមិនទុកករណីណាមួយចោលឡើយ ដើម្បីធានាបាននូវសុខដុមរមនាក្នុងគ្រឹះស្ថានសហគ្រាស ប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ ទី៥.ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ជាការអនុវត្តច្បាប់ក្នុងសង្គមនីតិរដ្ឋ ព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរី និងនីតិរដ្ឋ។ ជនណាក៏ដោយដែលរំលោភបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់បែបនេះ មិនមែនជាការបំផិតបំភ័យសហជីពនោះទេ។ ជនណាក៏ដោយមិនអាចនៅក្រោមស្លាកសហជីព អង្គការសង្គមស៊ីវិល គណបក្សនយោបាយ ឬនីតិបុគ្គលនានា ប្រព្រឹត្តល្មើសច្បាប់ រួចផុតពីសំណាញ់ច្បាប់ឡើយ។ ក្នុងចំណុចទី៦ ឯកឧត្តមលើកឡើងថា ក្រសួងការងារបើកទ្វាចំហទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព។ បើសហជីពពិតជាមានចេតនាពិតប្រាកដដោះស្រាយបញ្ហាជូនកម្មករនិយោជិត និងសហជីព សូមលើកករណីដែលខ្លួនយល់ថាមិនត្រឹមត្រូវមកអង្គុយដោះស្រាយជាមួយក្រសួងការងារ ជាជាងលើកឡើងនៅក្រៅឆាក និងមានរបៀបវារៈផ្សេង៕ ដោយ ៖ បូរ់ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm