
យោធា បានិយាយថា ទាហានលីបង់ បានបាញ់ និងចាប់ខ្លួនបុរសម្នាក់ ដែលបានបាញ់ទៅលើស្ថានទូតអាមេរិក នៅក្នុងទីក្រុងបេរូត កាលពីថ្ងៃពុធ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានការបាញ់តគ្នាជាមួយអ្នកវាយប្រហារ ដែលត្រូវបានគេស្គាល់ថា ជាជនជាតិស៊ីរី អស់រយៈពេលប្រហែល ៣០នាទី មុនពេលចាប់ខ្លួនគេបាន។
ស្ថានទូតអាមេរិក បាននិយាយថា សន្តិសុខត្រូវបានប្រមូលផ្តុំយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃការវាយប្រហារនេះ ហើយថា គ្មានបុគ្គលិករបស់ខ្លួនណាម្នាក់ រងរបួសនោះទេ។
ភាពតានតឹងក្នុងតំបន់ បាននិងកំពុងកើនឡើងបន្តិចម្តងៗ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ដែលមានទំនាក់ទំនងទៅនឹងសង្គ្រាមនៅហ្កាហ្សា។
អំពើហិង្សារយៈពេលជាច្រើនខែនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ ផ្លាស់ទីលំនៅ នៅក្នុងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានគំរាមកំហែងចាត់វិធានការយ៉ាងខ្លាំងក្លា«ប្រឆាំងនឹងក្រុមហេសបូឡាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន កាលពីថ្ងៃពុធ។