រុស្ស៊ី៖ កងទ័ពមកពីប្រទេសរុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថានកាលពីថ្ងៃអង្គារបានបញ្ចប់ការធ្វើសមយុទ្ធ ក្នុងបំណងឆ្លើយតបស្ថានភាពជាក់ស្ដែងរួមគ្នា ទៅលើការគំរាមកំហែងផ្នែកសន្តិសុខដែលអាចហៀរចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ល្បែងសង្គ្រាមដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន មានការចូលរួមពីកងទ័ពរុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន និងរថយន្តយោធាប្រហែល ៥០០គ្រឿង។ ការធ្វើសមយុទ្ធដែលត្រូវបានធ្វើឡើងនៅតំបន់ Harb-Maidon ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគខាងជើងព្រំដែនប្រទេសតាហ្ស៊ីគីស្ថានជាមួយអាហ្វហ្គានីស្ថាន បានឃើញកងទ័ពអនុវត្តសកម្មភាពប្រឆាំងនឹងពួកសកម្មប្រយុទ្ធឈ្លានពាន។ ជាផ្នែកមួយនៃសមយុទ្ធនេះយន្តហោះចម្បាំង Su-25 របស់រុស្ស៊ីបានវាយប្រហារគោលដៅ រៀបចំក្លែងធ្វើជារថយន្តរបស់ក្រុមសកម្មប្រយុទ្ធ។
យោធារុស្ស៊ីបាននិយាយថា សមយុទ្ធនេះបានធ្វើឡើង “ប្រឆាំងនឹងផ្ទៃខាងក្រោយនៃអស្ថិរភាពរបស់ស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហា នៃការលុបបំបាត់ការគំរាមកំហែងដែលអាចកើតមាន និងអន្តរកម្មជាក់ស្ដែងដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ីកណ្ដាល”៕
អត្ថបទ៖ សុខមាន