ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំអាមេរិក៖ សង្គ្រាមលើកោះតៃវ៉ាន់ នឹងមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក

2024/06/07 05:50:35 pm        226

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅសហរដ្ឋអាមេរិក លោក ខេវីន រ៉ូដ (Kevin Rudd) បានព្រមាននៅក្នុងសុន្ទរកថាមួយថា ផលវិបាកជាសកលនៃសង្រ្គាមលើកោះតៃវ៉ាន់ នឹងខ្លាំងក្លាដូចឥទ្ធិពលនៃសង្គ្រាមលោកលើកទីពីរ ដែលធ្វើឱ្យពិភពលោក «ផ្លាស់ប្ដូរយ៉ាងខ្លាំង»។

លោក រ៉ូដ បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុង ហូណូលូលូ (Honolulu) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា ប្រសិនបើប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលមានវ័យ ៧១ ឆ្នាំក្នុងខែនេះ ចង់សម្រេចបាន «ការបង្រួបបង្រួមជាតិចុងក្រោយ» ជាមួយកោះតៃវ៉ាន់ លោកទំនងជានឹងធ្វើសកម្មភាពក្នុងទសវត្សរ៍ក្រោយនេះ មុនពេលលោកឈានដល់វ័យ ៨០ ឆ្នាំ។ លោក រ៉ូដ បានបន្ថែមថា សកម្មភាពរបស់ចិន បែបណានោះនឹងអាស្រ័យលើការយល់ឃើញរបស់ខ្លួនចំពោះភាពរឹងមាំនៃការរារាំងរបស់សហរដ្ឋអាមេរិក។

ចិន អះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ កោះតៃវ៉ាន់ ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថាមានតែប្រជាជនរបស់កោះនេះទេ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។

សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ចិន នៅជិតកោះតៃវ៉ាន់ រួមទាំងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ និងការឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) កាលពីខែមុន។ ចិន បានព្រមានអាមេរិក ថាមិនគួរលូកដៃចូលក្នុងកិច្ចការរបស់ចិន ជាមួយកោះតៃវ៉ាន់ឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm