កម្ពុជា ថៃ វៀតណាម សហការពង្រីកផ្តល់សេវាដឹកជញ្ជូនទេសចរអន្តរជាតិទស្សនាតាមកោះឆ្នេរ ប្រទេសទាំងបី

2024/06/07 06:29:56 pm        271

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាមតំបន់ឆ្នេរ សមាគមទេសចរណ៍អាស៊ីបាស៊ីភិច PATA ប្រចាំនៅកម្ពុជា សភា​ឧស្សាហកម្មទេសចរណ៍ខេត្តត្រាតប្រទេសថៃ និងបណ្តាក្រុមធុរជនក្នុងវិស័យទេសចរណ៍ កម្ពុជា វៀតណាម និងថៃ Cambodia- Vietnam- Thai Economic Corridor (CVTEC) បាន​សហការ​សិក្សា និងសាកល្បងបើក​កប៉ាល់​ដឹកជញ្ជូន​ទេសចរ​តាម​ផ្លូវ​សមុទ្រ​ពី​ខេត្តព្រះសីហនុ​ប្រទេស​កម្ពុជា​ទៅកាន់ខេត្តត្រាត ប្រទេសថៃ។

លោក ធួន សីណាន ប្រធានសមាគមទេសចរណ៍អាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់ BTV ​នៅថ្ងៃទី៦ ខែមិថុនាថា នៅក្នុងដំណើរតាមទូកកប៉ាលទេសចរណ៍ពីខេត្តព្រះសីហនុ ប្រទេស​កម្ពុជា មកដល់ខេត្តតា្រតប្រទេសថៃ ចូលរួមរៀបចំពិព័រណ៍ធុរកិច្ច ខេត្តត្រាត ឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) នៅខេត្តត្រាតប្រទេសចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនា​នេះបំណងសំខាន់ធ្វើការសិក្សា និងសហការបង្កើតឲ្យមានការផ្តល់សេវាទេសចរណ៍ និង​ពាណិជ្ជកម្ម តាមផ្លូវទឹកសមុទ្រដោយតភ្ជាប់ពី តំបន់ឆ្នេរ និងកោះនានានៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ប្រទេសកម្ពុជា មកកាន់តំបន់ ឆ្នេរ កោះ កុដ កោះឆាង កោះមាក់ នៅក្នុង​ខេត្ត​តា្រត ប្រទេសថៃ និងមិនធ្លាប់មានពីមុនមក។

លោក គន្ធា ភិរម្យ អ្នកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន GTVC Speed boat នៅខេត្ត​ព្រះសីហនុ ថ្លែងថា មកដល់ពេលក្រុមហ៊ុនកប៉ាលទេសចរណ៍យើង គឺបានត្រៀមខ្លួន សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធខេត្តត្រាត ប្រទេសថៃ ពង្រីកការផ្តល់សេវាដឹកជញ្ជូនទេសចរណ៍ និងទំនិញ​សេវា​កម្ម​នានា ទៅមក តាមកោះឆ្នេរ តាមខេត្តនានានៅប្រទេសកម្ពុជា និងកោះឆ្នេរ​នានា​នៅ​ខេត្តតា្រត ប្រទេសថៃ ។

លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ ខេត្តត្រាត ប្រទេសថៃ ថ្លែងថា នៅ​ក្នុង​ឆ្នាំ​កន្លងមក មានទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរនានា បានធ្វើដំណើរ​តាម​ដង​ផ្លូវ​ពី​ខេត្ត​ត្រាត ទៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប រួចបន្តទៅ​ទស្សនា​តំបន់​ឆ្នេរ​នៅ​ប្រទេស​វៀតណាម ប្រមាណជាង១២លាននាក់ ដែលផ្តល់​ប្រភព​ចំណូល​ជា​ច្រើន​ជូន​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ជាប់តំបន់ឆ្នេរសមុទ្រ ហើយដើម្បីកុំឲ្យមានភាពដដែលៗ ក្រុមការងារ CVTEC បាន​ចាប់​ផ្តើម​បង្កើត​ឲ្យ​មានចរាចរណ៍ទេសចរណ៍តាមផ្លូវទឹក ដើម្បីភ្ញៀវទេសចរទស្សនាតំបន់កោះឆ្នេរ ដ៏​ស្រស់​ត្រកាល ក្រោមការជំរុញពីគ្រប់ភាគីអាជ្ញាធរតាមខេត្តជាប់តំបន់ឆ្នេររបស់ប្រទេសយើងទាំងបី កម្ពុជា វៀតណាម ថៃ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        161
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm