មន្ទីរទេសចរណ៍ខេត្តកំពតថា ការចូលរួមខ្សែទស្សនកិច្ច CVTEC នឹងជំរុញកំណើនទេសចរផ្លូវទឹក

2024/06/07 06:58:44 pm        158

នៅថ្ងៃទី៧ ខែមិថុនានេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បាន​ដឹកនាំ​ប្រតិភូ​ផែពហុបំណងខេត្តកំពត និងបណ្តាអាជីវកម្មទេសចរណ៍មួយចំនួនទៀត ចូលរួមពិព័រណ៍​ធុរកិច្ចកម្ពុជា វៀតណាម ថៃ CVTEC ២០២៤ នៅកោះឆាង ខេត្តត្រាតប្រទេសថៃ។ តាមរយៈ​ការ​ចូលរួម​ពិព័រណ៍នេះ លោក សយ ស៊ីណុល រំពឹងថា នឹងជំរុញកំណើន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​ខេត្តកំពត ពិសេសក្រោយកំពុងផែពហុបំណងខេត្ត បើកដំណើរការ។

លោក សយ ស៊ីណុល ថ្លែងថា នៅក្នុងជំនួបធុរៈជន កម្ពុជា វៀតណាម ថៃ Cambodia- Vietnam- Thai Economic Corridor , CVTEC នៅក្នុងឆ្នាំ២០២៤ គឺមាន​គោល​បំណង​សំខាន់​ធ្វើ​ការ​សិក្សា និងសហការបង្កើតឲ្យមានការផ្តល់សេវាទេសចរណ៍ និងពាណិជ្ជកម្ម តាមផ្លូវទឹក​សមុទ្រ​ ដោយតភ្ជាប់ពី តំបន់ឆ្នេរ និងកោះនានានៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ប្រទេស​កម្ពុជា មកកាន់តំបន់ ឆ្នេរ កោះ កុដ កោះឆាង កោះមាក់ នៅក្នុងខេត្តតា្រតប្រទេសថៃ និង​មិនធ្លាប់មានពីមុនមក។

លោក សយ ស៊ីណុល ថ្លែងថា តាមរយៈជំនួបធុរជន CVTEC ឆ្នាំនេះ នឹង​ជំរុញ​ឲ្យ​ខេត្ត​កំពត​ទាក់​ទាញ​បាន​ទេសចរអន្តជាតិពីប្រទេសថៃ ទៅទស្សនាខេត្តកំពត កាន់តែច្រើនថែមទៀត ជាពិសេស​ស្រប​ពេល​ម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​គណៈ​អធិបតី​ដ៏ខ្ពស់ខ្ពស់ បើកកំពង់ពហុផែពហុបំណងនៅខេត្តកំពត។

លោក ធួន សីណាន ប្រធានសមាគមទេសចរណ៍អាស៊ីភិចPATA ប្រចាំនៅកម្ពុជា ថ្លែងថា នេះ​ជា​លើក​ដំបូង ដែល បណ្តាញ CVTEC បានសហការរៀបចំពិព័រណ៍ធុរកិច្ច ខេត្តត្រាត ឆ្នាំ២០២៤ ចាប់​ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនានេះ បំណងជំរុញឲ្យបណ្តាក្រុមហ៊ុន និងបណ្តា​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​ពីកម្ពុជា ប្រមាណ២០ក្រុមហ៊ុន ថៃមាន២៥ក្រុមហ៊ុន និងក្រុមហ៊ុន​ទេសចរណ៍​ជា​ច្រើន​ទៀត​មកពីប្រទេសវៀតណាម ជួបជុំគ្នាបង្កើតដៃគូអាជីវកម្ម រួមគ្នាផ្សព្វផ្សាយ​ទីផ្សារ​គោល​ដៅ​ទេសចរណ៍​កោះឆ្នេរដែលមានសក្តានុពល និងជំរុញពង្រីក​បើក​ការ​ដឹក​ជញ្ជូន​ទេសចរណ៍​តាម​ផ្លូវ​ទឹក​សមុទ្រ ដោយតភ្ជាប់ពី តំបន់ឆ្នេរ និងកោះនានានៅខេត្តព្រះសីហនុ កំពត កែប និង​ខេត្ត​កោះកុង ប្រទេសកម្ពុជា បណ្តាកោះឆ្នេរ ខេត្តប្រទេសថៃ ខេត្តកាម៉ៅ ប្រទេសវៀតណាម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm