ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្រេច​បន្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល ​នៃ​ជំងឺ​កូវីដ-១៩​រយៈ​ពេល ១​សប្ដាហ៍​ទៀត

2021/08/11 08:55:46 pm        603


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេចបន្ត​ការ​អនុវត្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោ​គ​កូវីដ-១៩​រយៈ​ពេល ១​សប្ដាហ៍​ទៀតចាប់​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ទៅ។

សេចក្ដី​សម្រេច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​បែប​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ណែនាំ​មួយ​ដែល​ទើប​តែ​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ណែនាំ​នោះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា យុទ្ធនាការ​ពង្រឹង​ការ​ប្រយុទ្ធ និង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នឹង​បន្ត​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​​យុទ្ធនាការ​ពង្រឹង​វិធានការ​នេះ​រយៈ​ពេល ១៤​ថ្ងៃ​ដំបូង ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​កន្លង​មក​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា។

សម្ដេច​តេជោ ហ៊ុន សែន រដ្ឋបាល​រាជធានី និង​ខេត្ត​ទាំង​អស់ ត្រូវ​បន្ត​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​ចេញ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ ដែល​សម្រេច​ឱ្យ​ធ្វើ​យុទ្ធនាការពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​បន្ត​អនុវត្ត​យុទ្ធនាការ​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​ទ្រង់​ទ្រាយ​ធំ​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ដែលតា​(Delta)ចូល​ទៅ​ក្នុង​សហគមន៍។

តួលេខ​របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៤២៩​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​ដែលតា​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា​កន្លង​មក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm