វិទ្យាស្ថានជាតិផ្សព្វផ្សាយទិន្នន័យអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១- ២០២២

2024/06/07 01:32:58 pm        180

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការ Vital Strategies បាន​​បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគស៊ីជម្រៅ​ដោយ​ប្រើប្រាស់​ទិន្នន័យ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដោយមានតំណាងក្រសួងកិច្ច ការនារី និង​ក្រសួង​សុខាភិបាល និងស្ថាប័នជាដៃគូរអភិវឌ្ឍន៍នានាចូលរួមជាង ២០០ នាក់ នាវេលាព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងក្នុងឱកាសជាអធិបតី​ក្នុង​ពិធីបើក​សិក្ខា​សាលា​​ផ្សព្វផ្សាយនេះបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​ផ្លូវ​ការ​របស់​ខ្លួន​ សម្រាប់​ផ្តល់​ដល់​អ្នក​ប្រើប្រាស់ទូទៅ។

ឯកឧត្តមបន្តថា ក្នុងន័យនេះហើយទើបវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល និងក្រសួងកិច្ចនារី បានរៀបចំ​របាយការណ៍​វិភាគ​ស៊ី​ជម្រៅដោយប្រើទិន្ន ន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ -២០២២ ដោយ​ផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៣ គឺរបាយការណ៍ស្តីអំពីអំពើហឹង្សាក្នុងគ្រួសារ ដែល​ជា​កិច្ច​សហប្រតិបត្តិការរវាងវិទ្យា ស្ថានជាតិស្ថិតិ និងក្រសួង កិច្ចការនារី។

ក្នុងឱកាសនោះដែរឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើក​ឡើង​ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិស្ថិតិ និងអង្គការ Vital Strategies ក្រោមគម្រោង “គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H)” របស់  Bloomberg Philanthropies ដែលមានសកម្មភាពសំខាន់ៗដូចជា ការ​ចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងផលជះនៃការប្រើប្រាស់ទិន្នន័យ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ ទិន្នន័យជាអតិបរមា ព្រមទាំងដើម្បី​លើកក​ម្ពស់​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត ការតាក់តែងគោលនយោបាយ សុខភាពសាធារណៈ និងពង្រឹងការ ចុះ​បញ្ជី​ជំងឺមហារីក។ 

ឯកឧត្តម ទ្រី ឫទ្ធា បន្តថា របាយការណ៍វិភាគស៊ីជម្រៅទាំងបីប្រធានបទ ដែល​បាន​បញ្ចប់​ជា​ស្ថាបពរ​នេះ ហើយបានដាក់ឆ្លងការពិភាក្សានៅក្នុងអង្គសិក្ខាសាលាម្តងរួចមកហើយ។ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ នឹងពង្រីកការសហការលើកម្មវិធីឌីជីថល ក្នុងការចែករំលែក និងប្រើប្រាស់ទិន្នន័យ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងមហាផ្ទៃ និង ក្រសួង​កិច្ចការនារី ដែលកំពុងមានវត្តមាននៅក្នុងសិក្ខាសាលានាពេលនេះ។ លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ​បាន​នឹង​កំពុង​ចូលរួម​ជាមួយ​ក្រសួង​កិច្ចការ​នារី​លើ​ការ​រៀបចំ​អនុសាសន៍​គោលនយោបាយ សង្ខេបទាក់ទងយេនឌ័រ និងសុខភាព ផងដែរ៕ អត្ថបទ៖ ភារម្យ


អត្ថបទដែលទាក់ទង

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
2025/07/14 07:07:35 pm        1
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
2025/07/14 06:16:59 pm        1
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
2025/07/14 06:10:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ

2025/07/14 08:42:52 pm
​មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm
​ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
2025/07/14 08:17:27 pm
​អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
2025/07/14 07:28:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/14 01:47:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am