អន្តរក្រសួងចុះពិនិត្យ វាយតម្លៃ គម្រោងផ្លូវចំនួន ៣ ខ្សែនៅខេត្តកណ្ដាល ដែលបានសាងសង់រួចរាល់

2024/06/07 08:51:07 pm        433

ភ្នំពេញ ៖ អន្តរក្រសួង ដែលរួមមាន មន្ត្រីមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីមកពីនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ រួមតាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះទៅពិនិត្យវាយតម្លៃ ក៏ដូចជាប្រគល់ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន៣គម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ផ្លូវទាំង៣គម្រោងដែលសាងរួចរាល់នេះមានផ្លូវបេតុង ១គម្រោង និងផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២គម្រោង។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជា សមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះទៅពិនិត្យវាយតម្លៃ ក៏ដូចជាប្រគល់ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន ៣គម្រោង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

សម្រាប់គម្រោងទី១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ឬស្សីជ្រោយ និងឃុំរកាកោង ២ ស្រុកមុខកំពូល ជាផ្លូវក្រាលបេតុងចំនួន៣ខ្សែ ប្រវែងសរុប ៩០៧ម៉ែត្រ ទទឹង ៨ម៉ែត្រ និង ៣ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលបណ្តោយផ្លូវប្រវែង ៦៣២ម៉ែត្រ និងអណ្តូងលូ ចំនួន ១៤កន្លែង។

គម្រោងទី២ គឺស្ថិតក្នុងឃុំ កំពង់ឱស ស្រុកពញាឮ ជាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ។ គម្រោងនេះក៏មានការសាងសង់ លូប្រអប់មុខបួន និង លូប្រអប់មុខបី។

សម្រាប់គម្រោងទី៣ ជាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ចំលង ប្រវែង ៣ ១០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ រួមទាំងមានការសាងសង់លូប្រអប់មុខបួន និងលូមូលមុខមួយផងដែរ។ 

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ទទួលអត្ថប្រយោជន៍ពី ផ្លូវទាំង ៣គម្រោងនេះ បានបង្ហាញនូវក្ដីរីករាយជាខ្លាំង ដែលទទួលបានផ្លូវស្អាតដូចពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថាផ្លូវថ្មីនេះជួយឱ្យពួកគេងាយស្រួលធ្វើដំណើរ ងាយស្រួលប្រកបអាជីវកម្ម។

សូមជម្រាបថាផ្លូវទាំង៣គម្រោងនេះក្រោយប្រគល់ទទួល និងបញ្ចប់សុពលភាពដោយ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ភារកិច្ចបន្ត ក្នុងការថែទាំផ្លូវទាំង ៣គម្រោងនោះ គឺជាអាជ្ញាធរមូលដ្ឋាន។

អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        69
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        118
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm