កម្ពុជា​ត្រូវ​ប្រជែង​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ AFC U23 Asian Cup 2022 ជាមួយ​ជប៉ុន និង​ហុងកុង​

2021/08/12 05:06:55 pm        142

​បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​នឹង​ត្រូវ​ប្រជែង​កៅអី​ជុំ​ផ្ដាច់​ព្រ័ត្រ​នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី (AFC U-23 Asian Cup 2022) ជាមួយ​ជប៉ុន និង​ហុងកុង បន្ទាប់ពី​ហុងកុងត្រូវបាន​ចាប់ឆ្នោត​បង្គ្រប់​ពូ​ល K ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​ជើងឯក​អាស៊ី​នេះជំនួស​កៅអី​ក្រុម U23 កូរ៉េខាងជើងដែល​បាន​ដកខ្លួនកាល​ពី​ថ្មីៗ។​

​ការចាប់​ឆ្នោត​នេះបានធ្វើ​ឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរកាលពី​ថ្ងៃទី​១១ ខែសីហា​ម្សិលមិញ បន្ទាប់ពី​កូរ៉េខាងជើងបាន​ដកខ្លួន​ពី​ពូ​ល K ដែល​នាំ​ឲ្យ​ពូ​ល​នេះ​សល់​ត្រឹម ២​ក្រុមគឺ​កម្ពុជា និង​ជប៉ុន។ ដោយហេតុនេះដើម្បី​អាច​បន្ដ​ការប្រកួត​ពូ​ល​នេះ​បាន សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ក៏បាន​សម្រេច​ធ្វើការ​ចាប់ឆ្នោត​ពូ​ល G, H, I និង​ពូ​ល J ចំនួន ៨​ក្រុមដើម្បី​ស្វែង​រក ១​ក្រុមមក​បង្គ្រប់​ពូ​ល K ឲ្យ​បាន ៣​ក្រុម​ឡើងវិញ​។​ ចំពោះ ៨​ក្រុមដែល​ត្រូវបាន​ជ្រើសរើស​ចូលមក​ចាប់ឆ្នោត​ឡើងវិញ រួមមាន​ពូ​ល G មាន​ចិន និង​ព្រុយ​ណេ​, ពូ​ល​ H មាន​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន​, ពូ​ល I មាន​មី​យ៉ាន់​ម៉ា និង​ហុងកុង និង​ពូ​ល J មាន​ម៉ាឡេស៊ី និង​ឡាវ​។ ជា​លទ្ធផល​ហុងកុងដែល​ស្ថិតក្នុង​ពូ​ល I បាន​ចាប់ឆ្នោត​ចូលមក​ពូ​ល K ជាមួយ​កម្ពុជា និង​ជប៉ុន ធ្វើ​ឲ្យ​ពូ​ល I នៅសល់​បេក្ខភាព​ប្រកួតប្រជែង​ត្រឹម ៣​ក្រុម​ដូចគ្នា រួមមាន​វៀតណាម មី​យ៉ាន់​ម៉ា និង​ឆាយ​នី​ស​តៃប៉ិ។​

ចំពោះ​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 Asian Cup 2022 គ្រោង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ ខាងមុខ ក្នុងនោះ​កម្ពុជាត្រូវ​ជួប​ហុងកុងនា​ថ្ងៃទី​២៧-​តុលា និង​ជួប​ជប៉ុននា​ថ្ងៃទី​២៩-​តុលា។ សម្រាប់​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​នីមួយៗ រួមទាំង​ក្រុម​ឈរ​លេខ​២ ល្អ​ជាងគេ​ចំនួន ៤​ក្រុមក្នុងចំណោម ១១​ពូ​លនឹង​បាន​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាននា​ឆ្នាំ​២០២២ ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm