Biden៖ អ៊ុយក្រែន ពុំត្រូវបានអនុញ្ញាតឱ្យប្រើសព្វាវុធរបស់អាមេរិក សម្រាប់ការវាយប្រហារលើក្រុងមូស្គូឡើយ

2024/06/08 12:04:24 am        73

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា ប្រទេសអ៊ុយក្រែន ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សព្វាវុធរបស់អាមេរិក សម្រាប់ការវាយប្រហារទៅលើទីក្រុងមូស្គូនោះទេ។ លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC កាលពីថ្ងៃព្រហស្បតិ៍ថា សព្វាវុធរបស់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី តែនៅជិតព្រំដែនជាមួយអ៊ុយក្រែន។ លោក និយាយថា សហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យមានការវាយប្រហារនៅក្នុងទីក្រុងមូស្គូ លើវិមានក្រឹមឡាំងនោះទេ។

កាលពីពេលថ្មីៗនេះ លោក Biden បានអនុម័តលើការប្រើប្រាស់សព្វាវុធអាមេរិក ដោយប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ី នៅផ្នែកម្ខាងនៃព្រំដែន។ កាលពីពេលមុន សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យទីក្រុងគីវ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ប្រឆាំងកងទ័ពរុស្ស៊ីតែនៅក្នុងទឹកដីអ៊ុយក្រែន។ ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពី រុស្ស៊ី បានបង្កើនការវាយលុករបស់ខ្លួន ជាពិសេសនៅតំបន់ភាគខាងកើតទីក្រុង Kharkiv ។

កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអំពីវិធានការសងសឹកប្រឆាំងទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។

លោក Biden ទំនងជាសង្ឃឹមថា នឹងបញ្ចៀសភាពតានតឹងដែលរីកធំបន្ថែមទៀត ជាមួយរុស្ស៊ី ដោយបញ្ជាក់ថា ការវាយប្រហារដោយប្រើប្រាស់សព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានកំណត់ត្រឹមតំបន់នៅក្បែរព្រំដែនតែប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm