ក្រុងហុងកុងចាប់ខ្លួនមនុស្ស ៣នាក់ ពីបទ «ប្រមាថ» ភ្លេងជាតិ អំឡុងការប្រកួតជម្រុះ World Cup

2024/06/08 12:18:07 am        112

នគរបាល នៅថ្ងៃសុក្រ (ទី៦ ខែមិថុនា) បាននិយាយថា មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួនពីបទបែរខ្នងរបស់ខ្លួន ហើយបានទៅអង្គុយនៅកៅអីដែលទំនេរ អំឡុងពេលចាក់ភ្លេងជាតិរបស់ប្រទេសចិន នៅមុនការប្រកួតបាល់ទាត់វគ្គជម្រុះ World Cup រវាងក្រុមម្ចាស់ផ្ទះហុងកុង និងក្រុមភ្ញៀវអ៊ីរ៉ង់។

អ្នកគាំទ្របាល់ទាត់ ក្នុងទីក្រុងហុងកុង ធ្លាប់បានស្រែកចំអកដាក់ភ្លេងជាតិ ជាការបង្ហាញពីការមិនពេញចិត្តផ្នែកនយោបាយ ប៉ុន្តែរដ្ឋបាលទីក្រុង ក្នុងឆ្នាំ២០២០ បានហាមឃាត់ការធ្វើបែបនេះជាផ្នែកមួយនៃការបង្រ្កាបកាន់តែទូលំទូលាយ បន្ទាប់ពីមានការតវ៉ាដ៏ធំ នៅក្នុងទីក្រុងនេះ។

នៅឯកីឡដ្ឋានរបស់ទីក្រុង Hong Kong កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបាននិយាយថា បុរស ២នាក់ និងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែពួកគេ «បែរខ្នងឆ្ពោះទៅរកទីលាន ហើយមិនឈរគោរពភ្លេងជាតិ»។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា៖ «នគរបាលបានសង្កត់ធ្ងន់ថា នរណាម្នាក់ដែលជេរប្រមាថជាសាធារណៈ និងដោយចេតនា ចំពោះបទភ្លេងជាតិ នៅក្នុងវិធីណាមួយក៏ដោយ គឺជាការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ»។

អ្នកទាំង៣ ដែលត្រូវបានចាប់ខ្លួន មានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣១ឆ្នាំ។ ប្រសិនបើត្រូវបានផ្តន្ទាទោស នោះពួកគេត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០.០០០ដុល្លារហុងកុង (៦.៤០០ដុល្លារអាមេរិក)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm