អាស៊ី​អឺរ៉ុប​ទំនង​នាំ​យក​កីឡាករ​បរទេស ២​រូប​ក្រោយ​ធ្លាយ​ដំណឹង​ចាកចេញ​របស់ Abee Huber

2021/08/12 05:34:01 pm        106

​បាល់ទាត់៖ ក្រុម​​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​តទំនង​នាំយក​កីឡាករ​បរទេស ២​រូបមក​ពង្រឹង​ក្រុម​នៅ​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា បន្ទាប់ពី​ធ្លាយ​ដំណឹង​ខ្សែប្រយុទ្ធ​ស្នូល​របស់ខ្លួន Abee Ndioo Hurber ត្រូវ​ចាកចេញ​នៅ​ជុំ​ទី​២ កាលពី​ថ្មីៗ។​

​កីឡាករ​បរទេស ២​រូបដែល​ត្រូវបាន​គេ​មើលឃើញ​បាន​ចូលរួម​ធ្វើតេស្ដ ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប កាលពី​ថ្មីៗរួមមាន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Rasheed Omokafe Adeyanju និង​កីឡាករ Okoro Matthew Osa ដែលជា​កីឡាករ​មានបទពិសោធន៍​ជោគជាំ​នៅ​លី​គ​កំពូល​កម្ពុជា តាមរយៈ​ការលេង​ឲ្យ​ក្លិប​មួយចំនួននាពេល​កន្លងមក។​ ​តាម​ការ​បង្ហើប​ឲ្យ​ដឹង ក្រៅពី​កីឡាករ​បរទេស Omokafe និង Matthew Osa ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៩ ក្នុង​លី​គ​បណ្ដោះអាសន្ន​នេះ ក៏​នឹង​បន្ថែម​កីឡាករ​ក្នុងស្រុក​មួយចំនួននៅ​ជុំ​ទី​២ ផងដែរ ប៉ុន្ដែ​មិនមាន​ការនាំ​ចូល​ពី​ក្រៅ​នោះទេ ពោលគឺ​ជ្រើសរើស​ចេញពី​ក្រុមយុវជន​ថ្នាល U-18 របស់ខ្លួន​ផ្ទាល់​តែម្ដង។​

​គួរ​ដឹងថា ការត្រៀម​ជើង​ព្រួល​នាំចូល​កីឡាករ​បរទេស​របស់​ក្រុម​អាស៊ី​អឺរ៉ុប​នេះ បន្ទាប់ពី​កីឡាករ Abee Ndjoo Hurber បាន​បង្ហោះ​សារ​មួយ​កាលពី​ថ្មីៗ ដោយ​បង្ហាញ​ពី​ការចុះ​កុងត្រា​ជាមួយ​ក្លិប​បឹងកេត ប៉ុន្ដែ​ភ្លាមៗសារ​នោះក៏​ត្រូវបាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រ៉ុ​ន​រូបនេះលុប​ចោល​​វិញ ខណៈ​មកទល់ពេលនេះគេ​ពុំទាន់​ឃើញ​បឹងកេត​ប្រកាស​ជា​ផ្លូវការ​នោះទេ ដ្បិត​ការប្រកួត​លី​គ​ជុំ​ទី​១ មិនទាន់​បញ្ចប់​នៅឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm