ក្រសួងការបរទេស៖ ចិននឹងអនុញ្ញាតឲ្យហ្វីលីពីនចូលទៅតំបន់មានជម្លោះ ប្រសិនមានការជូនដំណឹង

2024/06/08 02:22:26 am        22

ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី៧ មិថុនា) នេះ បាននិយាយថា ទីក្រុងប៉េកាំងនឹងអនុញ្ញាតឲ្យប្រទេសហ្វីលីពីនបញ្ជូនសម្ភារផ្គត់ផ្គង់ចាំបាច់ទៅកាន់នាវាចម្បាំងដែលចត នៅតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ប្រសិនបើខ្លួនត្រូវបានផ្តល់ការជូនដំណឹងជាមុន។

ការអត្ថាធិប្បាយនេះ គឺដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់ឆ្មាំសមុទ្រហ្វីលីពីន ដែលថា សមភាគីចិនរបស់ខ្លួន បានរារាំងកិច្ចប្រឹងប្រែង ដើម្បីជម្លៀសសមាជិកដែលមានជំងឺនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ដោយហៅសកម្មភាពនេះថា «ព្រៃផ្សៃ និងអមនុស្សធម៌»។

គួរបញ្ជាក់ថា ហេតុការណ៍ដែលហ្វីលីពីន បាននិយាយថា បានកើតឡើងកាលពីខែមុននោះ មានពាក់ព័ន្ធនឹងសមាជិកនៃកងម៉ារីនតូចមួយ ដែលបានឈរជើងនៅប៉ុស្តិ៍ ដើម្បីការពារនាវា BRP Sierra Madre ដែលជានាវាហ្វីលីពីន ត្រូវបានចត នៅតំបន់មានជម្លោះ គឺតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថា Renai Reef។

សូមបញ្ជាក់បន្ថែមថា ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត កាលពីឆ្នាំមុន នៅជិតតំបន់ភូមិសាស្ត្រមានជម្លោះដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។ ចិនតែងតែចោទប្រកាន់ហ្វីលីពីនជាប្រចាំពីការរំលោភចូលដែនទឹករបស់ខ្លួន ខណៈដែលទីក្រុងម៉ានីល និងសម្ព័ន្ធមិត្ត បានថ្កោលទោសនូវអ្វីដែលពួកគេហៅថា ជាអំពើឈ្លានពានរបស់ទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm