សមត្ថកិច្ចបើកការចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន កើតការបាញ់តបតគ្នា រហូតជនសង្ស័យបាញ់សម្លាប់ខ្លួនឯង

2024/06/08 02:49:54 am        254

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំម្នាក់ រហូតឈានដល់ការបាញ់តបតគ្នាទៅមក ប៉ុន្តែលទ្ធិផលចុងក្រោយជនសង្ស័យអស់ជម្រើសក្នុងការតតាំង ក៏បានបាញ់សម្លាប់ខ្លួនឯង ។ 

ប្រតិបត្តិការបង្ក្រាបដ៏ក្តៅរបស់សមត្ថកិច្ច បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ ។ 

យោងតាមប្រភពព័ត៌មាន ដំបូងឡើយ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវកំណត់បានច្បាស់ពីទីតាំងរបស់ក្រុមជនសង្ស័យ រួចក៏បានចុះទៅដល់ទីតាំងបន្ទប់ជួលកើតហេតុ ដើម្បីធ្វើការបង្ក្រាប ប៉ុន្តែកំឡុងពេលនោះ ជនសង្ស័យបានដឹងខ្លួន ក៏បានធ្វើសកម្មភាពបាញ់ស្រោចជាច្រើនគ្រាប់ទៅកាន់កម្លាំងសមត្ថកិច្ច ជាហេតុធ្វើឱ្យសមត្ថកិច្ចប្រើសិទ្ធិស្វ័យការពារខ្លួន ក៏បានបាញ់តបទៅវិញ តែមិនមាននណារម្នាក់រងរបួសនោះឡើយ ។ 

បន្ទាប់ពីមានការបាញ់តបតភ្លាមៗ កម្លាំងសមត្ថកិច្ច បានសហការគ្នា បើកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធតំបន់នៅជុំវិញផ្ទះរបស់ជនសង្ស័យ ដើម្បីធ្វើការបង្ក្រាប ។ ទន្ទឹមនឹងការឡោមព័ទ្ធ ដងផ្លូវគ្រប់ច្រកល្ហកនៅជុំវិញតំបន់នោះ ត្រូវបានសមត្ថកិច្ចបិទលំហូរចរាចរណ៍ធ្វើដំណើរទាំងស្រុង និងបានណែនាំឱ្យពលរដ្ឋមានលំនៅឋានក្បែរនោះ ចូលទៅផ្ទះរៀងៗខ្លួនដើម្បីសុវត្ថិភាព ។ 

ប្រតិបត្តិការ បានអូសបន្លាយពេលជាច្រើនម៉ោង ដោយសមត្ថកិច្ចបានបន្តការឡោមព័ទ្ធ និងបានត្រៀមកម្លាំងជំនាញ ( ក្រុមឈុតខ្មៅ ) ដើម្បីចូលទៅបង្ក្រាប ប៉ុន្តែមិនមានការបាញ់តបតគ្នានោះឡើយ ។ លុះនៅវេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃខែដដែល កម្លាំងសមត្ថកិច្ចបានបុកទម្លុះចូលបន្ទប់ជនសង្ស័យដើម្បីបង្ក្រាប ប៉ុន្តែពេលចូលទៅដល់ក្នុងនោះ ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យដេកស្លាប់ក្នុងថ្លុកឈាម ដោយការបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនដឹង បាញ់តាំងពីពេលណានោះឡើយ ។ 

តាមប្រភពមន្ត្រីសមត្ថកិច្ច ៖ ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារជាង១០ឆ្នាំ ហើយក៏ទើបតែចេញពីពន្ធនាគារបានតែ២ឆ្នាំផងដែរ ក៏ត្រូវសមត្ថកិច្ចតាមបង្ក្រាប រហូតបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ ។ សមត្ថកិច្ចបន្តថា អាវុធដែលជនសង្ស័យប្រើប្រាស់ គឺ ម៉ាកឡុក ហើយមាន០៩គ្រាប់ក្នុងបង់ ត្រូវបានបាញ់ទាំងអស់ផងដែរ ៕ 

អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm