ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រជុំគ្នាពីការអនុវត្តន៍គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង

2024/06/08 03:07:35 am        95

ពោធិ៍សាត់ ៖ ក្រសួងបរិស្ថានរួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអាជ្ញាធរខេត្តពោធិ៍សាត់បើកកិច្ចប្រជុំដើម្បីទទួលបានការព្រមព្រៀងដោយសេរី ជាមុន និងមានព័ត៌មានគ្រប់គ្រាន់ (អេហ្វពីក)ក្នុងការអនុវត្តន៍គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង។ នៅឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤។

កិច្ចប្រជុំនេះគឺជាលើកទី៨ហើយ ដែលក្រសួងបរិស្ថាន រួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរខេត្ត ពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង នៅឃុំអូរសោម ព្រមទាំងរៀបចំឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាសម្ងាត់ប្រកបដោយអព្យា ក្រឹតភាព និងតម្លាភាព ផ្ដល់ការគាំទ្រដល់ការ អនុវត្តន៍គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ក្នុងបំណងលើក កម្ពស់ជីវភាពសហគមន៍ ព្រមទាំងអភិរក្សព្រៃឈើ និងជីវៈចម្រុះប្រកបដោយនិរន្ដរភាពនាពេលបច្ចុប្បន្ននិងអនាគត។

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគម្រោងរេដបូកជួរភ្នំក្រវាញខាង ត្បូងនេះ ទើបនឹងត្រូវបានរៀបចំហើយនៅតំបន់ឆាយអារ៉ែង ខេត្តកោះកុង ដោយមានប្រជាពលរដ្ឋសមាជិកសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជង ចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងបានចូលរួមបោះឆ្នោតសម្ងាត់គាំទ្រគម្រោងលើសពី ៨០% ដែលនេះគឺជាលទ្ធផលគួរជាទីមោទនៈ បង្ហាញឲ្យឃើញច្បាស់ថា ការអនុវត្តគម្រោងពិតជាមានប្រសិទ្ធិភាពក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន គោរពសិទ្ធិប្រពៃណី និងកម្មសិទ្ធិដីធ្លីប្រជាពលរដ្ឋ ព្រមទាំងផ្ដល់ការពារប្រកបដោយប្រសិទ្ធិភាពដល់ព្រៃឈើ ជីវចម្រុះ និងធនធានធម្មជាតិ នៃតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ។កិច្ចប្រជុំលើកទី៨នេះ នឹងត្រូវអនុវត្តបន្ដទៅគ្រប់សហគមន៍គោលដៅទាំង ២៩ នៅក្នុងខេត្តចំនួនបីគឺខេត្តពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ ។

កញ្ញាបញ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានចូលរួមក្នុងកិច្ចប្រជុំនៅឆាយអារ៉ែងបានមានប្រសាសន៍ថា នាឆ្នាំ 2023 កន្លងទៅ កម្មវិធីអភិវឌ្ឍន៍និងផ្ដល់ជម្រើសជីវភាពដល់សហគមន៍របស់គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានទទួលទឺកប្រាក់ចំនួន 2,045,733 ដុល្លា ស្មើនឹង 36% នៃថវិកាប្រចាំឆ្នាំរបស់គម្រោង ។ ថវិកាទាំងនេះបានបែងចែកដោយផ្ទាល់ទៅសហគមន៍តាមរយៈគណៈកម្មការគ្រប់គ្រងការចំណាយរបស់គម្រោងរេដបូក មានដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ អណ្ដូងទឹក ផ្លូវថ្នល់ សាលារៀន អំពូលសូឡា និងអាហារូបករណ៍សម្រាប់សិស្សក្រីក្រឲ្យបានចូល រៀននៅថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញជាដើម ។ គម្រោងក៏បានផ្តល់ជំនួយហិរញ្ញវត្ថុដល់សកម្មភាពផ្សេងៗដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

ជាក់ស្តែង គម្រោងបានផ្តល់ជូនប្រជាសហគមន៍ចំនួន ២១៥នាក់ នូវការងារពេញម៉ោង និងផ្តល់ជំនួយដល់ការផ្តួចផ្តើមបង្កើតគម្រោងសហគមន៍អេកូទេសចរណ៍ ដោយបានបង្កើតប្រាក់ចំណូលបានមួយលានដុល្លារសម្រាប់សហគមន៍បន្ថែមទៀត ចាប់តាំងពីគម្រោងបានចាប់ផ្តើម ។

ការលក់ឥណទានកាបូននៃគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានដំណើរការតាំងពីឆ្នាំ ២០១៩ មកម្លេះ ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាប្រាក់ចំណូលដល់រដ្ឋាភិបាល និងសហគមន៍ ហើយគម្រោងរេដបូកសំកុសនឹងបង្តើតប្រាក់ចំណូលបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំកុសមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ រួមជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជាអ្នកអនុវត្តគម្រោង ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមើលឃើញនូវសារសំខាន់នៃព្រៃឈើ និងជីវចម្រុះ ហើយបានអំពាវនាវ និងបានចេញបទបញ្ជាឲ្យមានការចូល រួមរក្សាអភិរក្សព្រៃឈើ និងធនធានធម្មជាតិនៅគ្រប់តំបន់ការពារធម្មជាតិទូទាំងប្រទេស ដើម្បីការលក់ឥណទានកាបូន និងអេកូទេសចរណ៍ ដែលនឹងនាំចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ៕ 

អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        2
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm