Spiegel៖ អាល្លឺម៉ង់ត្រូវការទាហានបន្ថែម ៧៥.០០០នាក់ ខណៈ NATO ត្រៀមទប់ទល់ការគំរាមកំហែងពីរុស្ស៊ី

2024/06/08 03:46:54 am        118

ទស្សនាវដ្ដី Spiegel នៅថ្ងៃសុក្រ (ទី៧ ខែមិថុនា) នេះ បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់នឹងត្រូវការកងទ័ពបន្ថែមទៀតយ៉ាងហោចណាស់ ៧៥.០០០នាក់ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់អង្គការណាតូ (NATO) ខណៈសម្ព័ន្ធភាពមួយនេះសម្របតាមផែនការការពាររបស់ខ្លួន ដើម្បីប្រឈមមុខនឹងអ្វីដែលខ្លួនមើលឃើញថា ការមានអរិភាពកាន់តែខ្លាំងឡើងៗជាមួយរុស្ស៊ី។

នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ នាទីក្រុង Vilnius ប្រទេសលីទុយអានី កាលពីឆ្នាំមុន បណ្ដាមេដឹកនាំក្នុងប្រទេសជាសមាជិកនៃអង្គការណាតូ បានចុះហត្ថលេខាលើផែនការការពារជាតិដ៏សំខាន់ជាលើកដំបូង គិតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ដោយរៀបរាប់លម្អិតអំពីរបៀបដែលសម្ព័ន្ធមិត្ត នឹងឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ី។

ចំណាត់ការនេះបានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរដ៏សំខាន់មួយ ពោលគឺអង្គការណាតូបានមើលឃើញថា ខ្លួនមិនចាំបាច់រៀបចំផែនការបែបនេះអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារខ្លួនបានប្រយុទ្ធក្នុងសង្គ្រាមតូចៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ហើយប្រាកដក្នុងចិត្តថា រុស្ស៊ីក្រោយសម័យសូវៀត លែងបង្កការគំរាមកំហែងជាអត្ថិភាពទៀតហើយ។

យោងតាមមន្ត្រីជាន់ខ្ពស់របស់យោធាអាល្លឺម៉ង់ បានឲ្យដឹងថា អង្គការណាតូ និងអ្នករៀបចំផែនការយោធាជាតិ បាន និងកំពុងមមាញឹកក្នុងការកែប្រែផែនការទៅជាតម្រូវការជាក់ស្តែង ដោយកំណត់អត្តសញ្ញាណកង្វះខាតកងទ័ព អាវុធ និងឧបករណ៍ផ្សេងទៀតដែលត្រូវការ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ដែលអាចកើតមាននៅដើមឆ្នាំ២០២៩។

ដោយយោងទៅឯកសារសម្ងាត់ តែមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះ ទស្សនាវដ្ដី Spiegel បានឲ្យដឹងថា តម្រូវការថ្មីរបស់ណាតូ មានន័យថា Bundeswehr (កងកម្លាំងប្រដាប់អាវុធសហព័ន្ធអាល្លឺម៉ង់) នឹងត្រូវការទាហានបន្ថែមចំនួន ៧៥.០០០នាក់ ដើម្បីបំពេញអង្គភាព កងពលធំ និងកងពលតូចរបស់សម្ព័ន្ធមិត្ត ដែលត្រូវការដើម្បីអនុវត្តផែនការការពារជាតិ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm