មេសហជីពនៅកម្ពុជា៖ របាយការណ៍អង្គការសង់ត្រាល់មិនឆ្លុះបញ្ចាំងពីទិដ្ឋភាព​សហជីពជាក់ស្ដែងនៅកម្ពុជាឡើយ

2024/06/08 04:07:00 pm        249

មេសហជីពនៅកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់ ថាមាន​ភាពលម្អៀង​ដោយមិន​អាចទទួលយកបាន និងមានចរិតបង្កឲ្យមានការភាន់ច្រឡំដែលមិន​បានឆ្លុះបញ្ចាំង​ពីទិដ្ឋភាព​សហជីពជាក់ស្ដែងនៅកម្ពុជា។ ការលើកឡើងរបស់មេសហជីពនៅកម្ពុជាបែបនេះ បន្ទាប់​អង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយស្ដីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា កាល​ពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជាក់ថា របាយការណ៍​ដែល​បង្ហាញ​ដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។

លោក សំ សឿន បញ្ជាក់ទៀតថា៖«វាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅកម្ពុជានោះទេ ហើយវិស័យ​ការងារ​នៅ​កម្ពុជាកាន់តែប្រសើរឡើង ហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករ​និយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំង​ប្រាក់​ឈ្នួល និងលក្ខខណ្ឌផ្សេងៗ»។

លោកបញ្ជាក់ទៀតថា អង្គការសង់ត្រាល់គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់ និងលម្អិតជាងនេះ មុននឹងចេញរបាយការណ៍ ដោយមិនត្រូវកំណត់យកតែមតិភាគតិច ហើយសន្និដ្ឋានជារួមឡើយ។

ទន្ទឹមនឹងនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានគូសបញ្ជាក់ថា ការ​លើកឡើងរបស់អង្គការសង់ត្រាល់ គ្មានភាពជាក់ស្តែងដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។

លោក អ៊ុន ដារ៉ា បញ្ជាក់ថា៖«អ្វីដែលលើក​ឡើង​ថា​បា​ន​គាបសង្កត់​សិទ្ធិ​សេរីភាព​នោះ​វាមិ​នមែន​ជា​ការ​ពិត អ៊ីចឹងអ្វីដែលសង់ត្រាល់លើកឡើងខ្ញុំបដិសេធទាំងស្រុង​ដោយ​មិន​ត្រូវ​យក​មួយ​ជ្រុង​តូច​មក​ប្រៀបធៀបព្រៃដ៏ធំឡើយ»។

ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានរិះគន់របាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជា​តំណាង​ដែល​អាច​ទទួល​យក​បាន​ត្បិត​អី​សម្ភាសន៍ម​នុស្ស​តែ​១០​រូប​ហើយ​វាយ​តម្លៃ​ស្ថាន​ភាព​សហជីព​នៅ​កម្ពុជាទាំងមូល។

សូមបញ្ជាក់ថា បច្ចុប្បន្ន ចំនួនសហជីពនៅកម្ពុជា មានការកើន​ឡើង​ពីជាង​៣ពាន់​នៅ​​ឆ្នាំ​២០១៦ដល់ជាង៦ពាន់នៅឆ្នាំ២០២៤។ ចំពោះការកើនឡើង នៃសហជីពនៅកម្ពុ​ជា​ទ្វេដង​ក្នុង​រយៈពេល​ខ្លី​នេះ ត្រូវបានគេមើល​ឃើញថាកម្ពុជា​គឺ​ជាឋានសួគ៌​នៃ​សេរីភាព​សហជីព​ដែល​គ្មាន​ការ​រើសអើង​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm