ឯកឧត្តម នេត្រ ភក្ត្រា៖ កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសល្អ​សម្រាប់​យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោក​​ នៅប្រទេសកម្ពុជា និងនៅខេត្តយូណាន

2024/06/08 04:58:02 pm        225

ថ្លែងក្នុងកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ «ដើរកម្សាន្តនៅ​យូណាន ​ទៅទស្សនានៅអង្គរ» ឯកឧត្តម ​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនា​នៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពី​ភាពស្រស់ស្អាត នៃ​តំបន់​បេតិក​ភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន និងស្វែងយល់អំ​ពី​ប្រវត្តិ​សាស្ត្រ​ដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍។

កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ «ដើរកម្សាន្តនៅ​យូណាន ​ទៅទស្សនានៅអង្គរ» បាន​រៀបចំ​កាល​ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង​គួនមីង ខេត្តយូណាន ប្រទេសចិន ក្រោម​អធិបតី​ភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍ និង​ជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ព្រមទាំង​វត្តមានតំណាងក្រសួងទេសចរណ៍ តំណាងសមាគមអ្នកសារព័ត៌មាន និងទីភ្នាក់​ងារ​ទេសចរណ៍​ព្រមទាំងក្រុមហ៊ុនវិនិយោគជាច្រើនទៀត។

ក្នុងពិធីបើក​សម្ពោធកម្មវិធីនេះ មានការ សម្តែងសិល្បៈនិងទស្សនីយភាពរបស់ប្រទេស​កម្ពុជា និង​ចិនដែលបានបង្ហាញពីសក្តានុពលទេសចរណ៍របស់ខ្លួនរៀងៗខ្លួន។

កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនាអង្គរ» ត្រូវបានរៀបចំឡើងដើម្បីការពង្រឹងការផ្លាស់​ប្តូរវ​ប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ក្នុងគោល​បំណង​លើក​កម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងរស់រវើកក្នុងយុគសម័យថ្មី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា «ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ​អំពី​កិច្ច​សហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្រុះ​ទាំងបុរាណ និងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និង​ប្រកប​ដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និង​សមិទ្ធផល​ដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅ​ពង្រឹង​ការ​ការពារ និង​អភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍​ទេសចរណ៍​នានារវាងកម្ពុជា-ចិន នឹងធ្វើឱ្យមានការទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ខ្លាំង​ឱ្យ​ដើរ​កម្សាន្ត ហើយក្នុងនោះប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុង​ការបញ្ជូន​សារ​អំពី​កញ្ចប់​ទេសចរណ៍ សក្តានុពលទេសចរណ៍ផ្សេងៗដល់សាធារណជន។

ក្នុងឪកាសនោះដែរ លោកជំទាវជឹង យៀន ជឿជាក់ថា កម្មវិធីសំឡេង​ទីតាំង​បេតិកភណ្ឌ​«ដើរ​កម្សាន្ត​នៅ​យូណាន ទៅទស្សនានៅអង្គរ» នឹងធ្វើឱ្យវិស័យ​ទេសចរណ៍​នៃប្រទេសទាំងពីរ​កាន់​តែមាន​ការរីកចម្រើន។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍, នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបាន​ទទួល​ភ្ញៀវ​ទេសចរចំនួន ៥,៤៥លាននាក់ក្នុងនោះទេសចរជនជាតិចិនមានចំនួន ៥៥ ម៉ឺននាក់ ហើយនៅ ៣ ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១,៥៨លាននាក់ ក្នុងនោះទេ​សចរ​ជន​ជាតិចិនមានចំនួន ១៩ ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm