យប់មិញឃាត់ខ្លួនអ្នកល្មើសបម្រាមគោចរបាន ៤,១៥៤នាក់ទៀត និងបញ្ជូនទៅតុលាការ១៣នាក់

2021/08/12 06:29:35 pm        544

ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៤,១៥៤នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៣នាក់ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងយានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់បានចំនួន២៦លានរៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ២០៥៨ករណី ក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ៤,១៥៤នាក់ បានធ្វើការឃាត់យានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់ចំនួន ២៦.០០០០០០រៀល។

ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធររាជធានីភ្នំពេញ និងតាម​បណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរ​អស់រយៈពេល១៤យប់មកហើយ (ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ១៤ខែសីហា) ដើម្បីទប់ស្កាត់ការ​រីករាលដាលនូវមេរោគកូវីដបម្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍​ជា​បន្តបន្ទាប់​។

យ៉ាងណាក៏ដោយក្រោយពីបញ្ចប់បម្រាមគោចររយៈពេល១៤ថ្ងៃមកហើយនោះ រដ្ឋបាលរាជ​ធានី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា បានសម្រេចបន្តបិទបម្រាមគោចររយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខនេះ ក្នុងហេតុផលដដែល គឺដើម្បីប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង ខណៈវាបានកំពុងវាយលុកនៅក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជាចំនួន១៧ហើយនោះ។

ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួន​មនុស្ស​រាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូនទៅកាន់តុលាការ​ផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹងហើយបាន​ជេរប្រមាថ​សមត្ថកិច្ចជាដើមនោះ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm