អ្នកវិភាគ៖ របាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតដោយការសិក្សា​មានភាព​លម្អៀង និងគ្មានភាពតំណាង

2024/06/08 06:55:30 pm        240

អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនៅកម្ពុជា អះអាងថា​ របាយការណ៍របស់​អង្គការ​សង់ត្រាល់​មិនឆ្លុះបញ្ចាំងពីការពិតនៃវិស័យការងារនៅកម្ពុជាឡើយ ដោយសារការស្រាវជ្រាវ និងជួប​សម្ភាសន៍សហជីពបានចំនួនតិចពេកដែលគ្មានភាពតំណាងគ្រប់គ្រាន់ និងមាន​ចិរិត​លម្អៀង។ 

លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​គូស​បញ្ជាក់ថា របាយការណ៍របស់អង្គការ​សង់ត្រាល់​ដែល​សម្ភាស​ន៍​ត្រឹម​អ្នក​តំណាង​សហជីព​១០​ មិនអាចមានភាពតំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ។

លោកបណ្ឌិតថ្លែងថា «ធម្មតាការអះអាង ឬក៏របាយការណ៍មួយ បើសិនជាមានការ​ស្រាវជ្រាវ​ល្អិតល្អន់​វាគ្រាន់បើបន្តិច បើសិនជាតិចហើយស្រាវជ្រាវមិនបានល្អិតល្អន់ទៀត ឬមួយក៏មាន​ទំនោរ​ទៅ​រកនយោយបាយ ឬទស្សនៈណាមួយទៀត អាហ្នឹងធ្វើឱ្យកាន់តែឃ្លាតពីការពិត ឃ្លាត​ពី​សច្ចភាពហើយ»។ 

ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បានមើលឃើញថា របាយការណ៍របស់​សង់ត្រាល់​ធ្វើ​ឡើង​ទៅ​តាម​ចំណុច​ដែល​ខ្លួនចង់បានដោយមិនបានបង្ហាញពីទិដ្ឋភាពទាំងមូល នៃស្ថានភាពសហជីព​នៅកម្ពុជា​ដែល​ធ្វើ​ឱ្យ​គ្រប់ភាគីមិនអាចទទួលយកបាន។

លោកបណ្ឌិត យង់ ពៅ ៖«យើងមិនអាចប្រើទម្រង់ផ្សេងគ្នា ហើយចេញរបាយការណ៍ផ្សេងគ្នា តាម​មុំនីមួយៗដែលខ្លួនចង់បាន ហើយទៅជាដាក់បន្ទុកទៅដល់សង្គមការងារ ទៅដល់​ការងារ​សហជីព​នៅ​កម្ពុជា ដែលមើលទៅវាប៉ះពាល់រូបថតនយោបាយទៅវិញ»។

សម្រាប់លោកបណ្ឌិត មុនចេញរបាយការណ៍អង្គការសង់ត្រាល់គួរតែមានការផ្ទៀងផ្ទាត់ផ្គូផ្គងគ្នា អំពីចំណុចខ្វះខាត និងចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យ​របាយការណ៍​ដែល​ចេញ​ទៅ​អាច​ទទួល​យក​បានទាំងអស់គ្នា ហើយមានគុណតម្លៃសម្រាប់ទាំងអស់គ្នា ព្រមទាំងមាន​ស្ថេរភាព​ក្នុង​វិស័យ​ពលកម្ម រោងចក្រនៅកម្ពុជាដែលមានគុណតម្លៃក្នុងការទាក់ទាញវិនិយោគសម្រាប់កម្ពុជា និង​ធានាស្ថេរភាពទាំងឡាយនៃសណ្តាប់ធ្នាប់សង្គម និងការវិនិយោគជាដើមផងដែរ”។

សូមបញ្ជាក់ថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ដែលបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួនតែ១០ក្នុងចំណោមកន្លែង​ការងារចំនួន ១៤ ហើយវាយតម្លៃលើស្ថានភាពសហជីពនៅកម្ពុជាទាំងមូល និង​បាន​យក​ទៅ​វាយ​ប្រហាទៅ​លើរបាយការណ៍​ភាពអនុលោម​តាមច្បាប់​នៃ​កម្មវិធីរោងចក្រ​កាន់​តែប្រសើរ​នៅ​កម្ពុជា(BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO)។

គួរបញ្ចាក់ថា របាយការណ៍នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែល​ត្រូវបា​នផ​លិ​តដោយ​អង្គការ ILO គឺជារបាយការណ៍មានទម្ងន់ និងភាពគួរជាទីជឿជាក់​យ៉ាងខ្លាំង​នៅ​ក្នុង​សង្វៀន​សហជីព។

ក្នុងនាមជាផ្នែកមួយនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO) សកម្មភាពស្នូលមួយរបស់ BFC គឺធ្វើការពិនិត្យលើភាពអនុលោមតាមច្បាប់របស់​រោងចក្រ​វាយ​នភណ្ឌ សម្រាប់ការនាំចេញធៀប​ជាមួយស្ដង់ដាការងារ​អន្តរជាតិ ដើម្បី​ផ្ដល់​ជាមូលដ្ឋាន​ព័ត៌មានសម្រាប់ម៉ាកយីហោ និងអ្នកបញ្ជាទិញស្ដីពីលក្ខខណ្ឌការងារនៅក្នុងរោងចក្រនីមួយៗ។ បច្ចុប្បន្ន BFC វាយតម្លៃលើលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៧០៣ រោងចក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជាដែលជួលកម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើការងារ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm