សមាជិកសភារដ្ឋញូវយ៉ក អនុម័តវិធានការការពារយុវជននៅលើបណ្ដាញសង្គម

2024/06/08 08:59:05 pm        159

សមាជិកសភារដ្ឋញូវយ៉ក កាលពីថ្ងៃសុក្រ (ទី៧ ខែមិថុនា) បានអនុម័តច្បាប់ ដើម្បីរា​រាំង​មាតិកា​របស់​បណ្ដាញសង្គមមិនឲ្យបង្ហាញខ្លឹមសារ «ដែលធ្វើឲ្យញៀន» ដល់អ្នកប្រើប្រាស់​ដែល​មាន​អាយុ​ក្រោម ១៨ឆ្នាំ​ ដោយគ្មានការយល់ព្រមពីឪពុកម្ដាយរបស់ពួកគេ ដែលការសម្រេ​ចនេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​​​នេះក្លាយជារដ្ឋចុងក្រោយបំផុត ក្នុងចំណោមរដ្ឋជាច្រើន ដែលចាត់​វិធាន​ការ​កំណត់​ហានិភ័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចំពោះកុមារ។

សេចក្ដីស្នើច្បាប់ ដើម្បីដាក់កម្រិតលើគេហទំព័រអនឡាញ ទាំងមិនឲ្យប្រមូល និងលក់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ ក៏ទទួលបាន​ការ​អនុម័ត​ចុង​ក្រោយ​នៅ​ក្នុង​សភា​រដ្ឋ​ញូវយ៉ក នាថ្ងៃទី៧ ខែមិថុនានោះដែរ ពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីវិធានការនេះ ត្រូវ​បាន​ធ្វើ​ឲ្យជ្រះស្រឡះ នៅព្រឹទ្ធសភារដ្ឋ។

គេរំពឹងថា អភិបាលរដ្ឋ លោកស្រី Kathy Hochul នឹងចុះហត្ថលេខាឲ្យក្លាយជាច្បាប់ជាធរមាន ចំពោះ​ច្បាប់នេះ។ លោកស្រីបានសាទរចំពោះវិធានការនេះថា៖ «នេះជាជំហាន​ប្រវត្តិសាស្ត្រ​ឆ្ពោះ​ទៅមុខ​ក្នុង​កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តរបស់យុវជន និង​បង្កើត​បាន​នូវ​​បរិយាកាសឌីជីថល ដែលមានសុវត្ថិភាពជាងមុន សម្រាប់ពួកយុវជន»។

ក្រោយមានច្បាប់នេះ បណ្ដាក្រុមហ៊ុនបណ្ដាញសង្គម ដូចជា Meta Platforms ជាដើម ដែល​មាតិកា​របស់ក្រុមហ៊ុន រួមមាន Facebook និង Instagram អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ចំណូល​របស់ពួកគេ។

អ្នកគាំទ្រចំពោះច្បាប់នេះ បានចង្អុលបង្ហាញដល់ការសិក្សារបស់សាកលវិទ្យាល័យ Harvard ថ្មីៗ​នេះ ដែលបានរកឃើញថា មាតិកា​បណ្ដាញសង្គមធំៗបំផុតចំនួន៦ រកចំណូលបាន ១១ពាន់​លាន​ដុល្លារ​អាមេរិក ពីការផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងនីតិជន ក្នុងឆ្នាំ២០២២។

ហើយជាមួយគ្នានេះ អ្នកគាំទ្រឲ្យមាននូវសេចក្ដីព្រាងច្បាប់នេះ ក៏ដកស្រង់​ការ​សិក្សា​ដែល​ភ្ជាប់​ពី​ការ​មាន​អត្រា​ខ្ពស់នៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការគេងមិនលក់ និងបញ្ហាសុខភាពផ្លូវ​ចិត្ត​ផ្សេង​ទៀត ទៅនឹងអ្វីដែលពួកគេកំណត់ថា ជាការប្រើប្រាស់បណ្ដាញ​សង្គម​ហួស​ហេតុរបស់មនុស្សវ័យជំទង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm