លោក Biden និង Macron នឹងពិភាក្សាអំពីអ៊ីស្រាអែល និងអ៊ុយក្រែន អំឡុងទស្សនកិច្ចផ្លូវរដ្ឋ

2024/06/08 09:32:45 pm        192

ថ្មីៗបន្ទាប់ពីពិធីរំលឹកខួបលើកទី៨០ នៃទិវាជ័យជម្នះឡើងដល់ដីគោក ឬ D-Day ក្នុង​សម័យ​សង្គ្រាម​លោក លើកទី២ ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើជាម្ចាស់ផ្ទះ​ទទួលស្វាគមន៍​ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃសោរ៍ (ទី៨ ខែមិថុនា) នេះ សម្រាប់​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលត្រូវបានធ្វើឡើងដោយមានទិដ្ឋភាពដ៏រីករាយ និង​ព្យុហយាត្រា ក៏ដូចជាកិច្ចពិភាក្សា ស្តីពីពាណិជ្ជកម្ម ហើយនិងបញ្ហាអ៊ីស្រាអែល និងអ៊ុយក្រែន។

មេដឹកនាំទាំង ២រូប ដែលបង្ហាញនូវទំនាក់ទំនងយ៉ាងកក់ក្តៅ ទោះបីជាមានភាពតានតឹងកន្លងមក ជុំវិញ​កិច្ចព្រមព្រៀងនាវាមុជទឹកជាមួយអូស្ត្រាលីក៏ដោយ នឹងចូលរួមក្នុ​ង​ពិធី​ស្វាគមន៍​ជាមួយ​ភរិយា​របស់​ពួកគេ នៅឯវិមានជ័យជម្នះ Arc de Triomphe និងព្យុហយាត្រា តាមមហាវិថី Avenue des Champs-Elysees មុនពេលបើកកិច្ចប្រជុំអំពីគោលនយោបាយផ្សេងៗ ហើយបន្ទាប់មកចូលរួមអាហារពេលល្ងាច។ លោក Biden បានធ្វើជាម្ចាស់ផ្ទះទទួលលោក Macron សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសេតវិមាន ក្នុងឆ្នាំ២០២២។

មុនជំនួប រវាងមេដឹកនាំទាំង២ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាន​ប្រាប់​អ្នក​យកព័ត៌មាន កាលពីដើមសប្តាហ៍នេះថា៖ «បារាំងគឺ​ជាសម្ព័ន្ធ​មិត្ត​ដ៏​មាន​វ័យចំណាស់បំ​ផុត​របស់​យើង ហើយជាសម្ព័ន្ធមិត្តមួយ ក្នុងចំណោមសម្ព័ន្ធមិត្តដ៏ស៊ីជ្រៅបំផុតរបស់យើង។ ហើយ​នេះ​នឹង​ក្លាយ​ជាពេលវេលាដ៏សំខាន់មួយ ដើម្បីបញ្ជាក់ពីសម្ព័ន្ធភាពនោះ ហើយក៏​សម្លឹង​មើល​ទៅ​អនាគត និងអ្វីដែលយើងត្រូវសម្រេចរួមគ្នាផងដែរ»។

ជាមួយគ្នានេះ គេរំពឹងថា លោក Biden និងលោក Macron ក៏នឹងពិភាក្សាផងដែរ អំពី​ការ​ពង្រឹង​អង្គការ​ណាតូ (NATO) ហើយមេដឹកនាំទាំង២ បានសន្យាគាំទ្រដល់អ៊ុយក្រែន ទោះបីជា​ប្រទេស​ទាំង​២ មិនទាន់បានយល់ព្រមលើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បី​ជួយដល់ទីក្រុងគីវក៏ដោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm