ខណៈជនអន្តោប្រវេសន៍មានកាន់តែច្រើន ភាពតានតឺងមានកាន់តែខ្លាំង នៅព្រំដែនប៉ូឡូញ-បេឡារុស

2024/06/08 10:25:45 pm        199

ដោយត្រូវហ៊ុមព័ទ្ធទៅដោយព្រៃឈើត្រសុំត្រសាយខៀវស្រងាត់ មនុស្ស​រាប់សិបនាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​របងលួសបន្លា នៅតាមបណ្តោយព្រំដែនប្រទេសបេឡារុស ដោយរង់ចាំឱកាស​ឡើង​កាត់ ឬរុញរបងនោះចេញ ដើម្បីធ្វើដំណើរឆ្ពោះទៅភាគខាងលិចប្រទេសប៉ូឡូញ។

នៅម្ខាង​ទៀតនៃព្រំដែន ឆ្មាំព្រំដែន និងទាហានប្រដាប់អាវុធប៉ូឡូញ បានដើរ និងបើក​ឡាន​ទៅ​មក​ចុះ​ឡើង ដោយបន្តឃ្លាំមើលយ៉ាងកៀកកិតលើក្រុមមនុស្សនោះ ដែលភាគច្រើន​ជាយុវជន​មក​ពី​តំបន់​មជ្ឈិមបូព៌ា ហើយអ្នកខ្លះត្រូវបានឃើញមានរបួសដោយសារមុតរបងលួសបន្លានោះ។

ភាពតានតឹង ជុំវិញជនអន្តោប្រវេសន៍ មានកាន់តែខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប ខណៈដែល​គណបក្ស​ស្តាំ​ជ្រុល​និយម ដែលអំពាវនាវឲ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងនោះ ត្រូវប្រឈម​តទល់​នឹង​ចលនា​កណ្តាល​និយម នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលកំពុងកើតមាន​នៅ​ប្រទេស​ប៉ូឡូញ​ថ្ងៃ​អាទិត្យ​នេះ​។

នៅទីនេះ ធាតុផ្សំនៃភូមិសាស្ត្រនយោបាយ បានបន្ថែមចូលទៅក្នុង​ការប្រឈម​មុខដាក់គ្នា​នោះ​ដែរ​។ ទាំងប៉ូឡូញ និងសហភាពអឺរ៉ុប បានចោទប្រកាន់បេឡារុស និងរុស្ស៊ីថា បានព្យាយាមធ្វើ​ឲ្យភាព​វឹកវរ​រីករាលដាល ចាប់តាំងពីឆ្នាំ២០២១ មក ដោយជំរុញឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន ជា​អ្វីដែល​ទីក្រុងវ៉ាសូវីហៅថា «សង្រ្គាមកូនកាត់»។ ទាំងទីក្រុងមីនស្ក៍ និងមូស្គូ បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ចំនួននៃការមកដល់របស់ជនអន្តោប្រវេសន៍ បានកើនឡើងនាពេលថ្មីៗនេះ។ នេះយោងតាមតួ​លេខ​របស់​រដ្ឋាភិបាលប៉ូឡូញ។ ហើយនៅសប្តាហ៍នេះ អ្វីដែលប៉ូឡូញចាត់ទុកថា ជាសង្រ្គាមនោះ ឃើញ​មានអ្នកបាត់បង់ជីវិត នៅពេលដែលទាហានល្បាតព្រំដែនម្នាក់ បានស្លាប់ បន្ទាប់ពី​បាន​រង​របួស​ដោយ​សារការប្រឈមមុខដាក់គ្នាជាមួយជនអន្តោប្រវេសន៍ កាលពីថ្ងៃទី២៨ ឧសភា។

ជាការឆ្លើយតប រដ្ឋាភិបាលកណ្តាលនិយម និងគាំទ្រសហភាពអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី លោក Donald Tusk បានប្រកាស​ពីផែនការ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ​តំបន់​មិន​អនុញ្ញាត​ឲ្យមាន​មនុស្សចូលទៅ នៅតាមបណ្ដោយព្រំដែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm