វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់​សិស្សវិទ្យាល័យក្នុងស្រុកបាកាន

2024/06/08 10:55:15 pm        430

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានសហការជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​បាកាន និងរដ្ឋបាលស្រុកបាកាន រៀបចំ កម្មវិធីផ្សព្វផ្សាយ​តម្រង់​ទិស​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស តាមវិទ្យាល័យចំនួន៤ក្នុងស្រុកបាកាន ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ពុំ ចាន់ថា អនុប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះ​ជួយ​ស្រុក​បាកានទទួលបន្ទុក ផ្នែកសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងឯកឧត្តម បណ្ឌិត ទី ថានី អនុ​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកានទទួលបន្ទុក ផ្នែកមន្ត្រីរាជការ គ្រូបង្រៀន និងយុវជន និងដោយមានការចូលរួមពី លោក ផាយ ឡេង អភិបាលស្រុកបាកាន លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់និងក្រុមការងារ តំណាង ប.ស.ស ខេត្តពោធិ៍សាត់ និងអធិការនគរបាលស្រុកបាកាន។

 

លោក ង៉ែត តាត បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់សិស្សថ្នាក់ទី១១ និងទី១២ តាមវិទ្យាល័យ ទាំង៤ស្រុកបាកាន រួមមានវិទ្យាល័យបាកាន វិទ្យាល័យរំលេច វិទ្យាល័យព្រះម្លូរ និងវិទ្យាល័យអូរតាប៉ោង គឺក្នុងគោលបំណង ដើម្បឱ្យសិស្សបានយល់ដឹងអំពីជំនាញបច្ចេកទេស ជាពិសេសអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសមុខជំនាញរៀនបន្ត ងាយស្រួលរកការងារ ស្រមតាមតម្រូវការជាក់ស្តែង ។ ក្រៅពីនេះក៏មានបញ្ជ្រាប

ការយល់ដឹងអំពីគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងបទបង្ហាញ់ពាក់ព័ន្ធនិងប័ណ្ឌ ប.ស.ស ផងដែរ ។

 

ឯកឧត្តម បណ្ឌិត ទី ថានី និង ឯកឧត្តម ពុំ ចាន់ថា មានប្រសាសន៍លើកឡើងថា ស្របតាមការវិវឌ្ឍន៍នៅលើសកលលោក ក៏ដូចជានៅកម្ពុជា ប្រជាពលរដ្ឋយើងមិនអាចរស់ដោយពឹងផ្អែកតែលើការធ្វើស្រែចំការតែមួយមុខនោះទេ ក្នុងការរកប្រាក់ចំណូល គឺត្រូវការចេះនូវចំណេះជំនាញបច្ចេកទេសផ្សេងៗ ដើម្បីមានការងារធ្វើ ក៏ដូចជាបង្កើតមុខរបរផ្ទាល់ខ្លួន ដូចនេះហើយទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជម្រុញអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន ត្រូវរៀនជំនាញបច្ចេកទេសផ្សេងៗបន្ថែមទៀត ។ ជាក់ស្តែងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដោយយុវជនមកពីគ្រួសារក្រីក្រ បានចូលរៀនវគ្គខ្លីនេះដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងកំឡុងពេលសិក្សាពីរាជរដ្ឋាភិបាលផងដែរ ។

ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិត ទី ថានី និង ឯកឧត្តម ពុំ ចាន់ថា សង្ឃឹមថាសិស្សថ្នាក់ទី១២ក្នុងស្រុកបាកានទាំងអស់ នឹងទទួលបានលទ្ធផលល្អក្នុងការប្រឡង នៅប៉ុន្មានខែខាងមុខនេះ ហើយបើទោះជាទទួលបានលទ្ធផលបែបណា ក៏មិនត្រូវអស់សង្ឃឹមដែរមិនថាប្រឡងជាប់ឬធ្លាក់ទេ ព្រោះបច្ចុប្បន្នក្មួយៗមានជម្រើសច្រើនដើម្បីស្វែងរកអនាគត់ល្អ ឱ្យតែមានឆន្ទៈ ដូចនេះហើយការចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈ គឺដើម្បីឱ្យក្មួយមានមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តរៀបចំផែនការជីវិតឱ្យបានត្រឹមត្រូវ ៕អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm