ស្លូវ៉ាគី និងប្រទេសផ្សេងទៀត ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោត EU ក្រោមស្រមោល នៃការប៉ុនប៉ងធ្វើឃាត

2024/06/09 12:15:20 am        257

អ្នកបោះឆ្នោតនៅប្រទេសស្លូវ៉ាគី អ៊ីតាលី និងប្រទេសសហភាពអឺរ៉ុប (EU) ផ្សេងទៀត កំពុង​នាំគ្នា​ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេទៅក្នុងធុង នាថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) នេះ ពោលគឺ​នៅ​ថ្ងៃទី៣ នៃ​ការបោះឆ្នោត ដើម្បីជ្រើសរើសសភាអឺរ៉ុប ដោយគណបក្សប្រជានិយម និងស្តាំ​ជ្រុល​និយម កំពុងសម្លឹងដល់ការទទួលបានផលល្អកាន់តែច្រើនឡើង នៅទូទាំងប្លុក ដែលមាន​សមាជិក ២៧ប្រទេសនេះ។

នៅស្លូវ៉ាគី ការបោះឆ្នោតនេះត្រូវបានគ្របដណ្ដប់​ដោយស្រមោល​នៃ​ការប៉ុនប៉ង​ធ្វើឃាត​លើ​នាយករដ្ឋ​​មន្ត្រី លោក Robert Fico កាលពីថ្ងៃទី១៥ ខែឧសភា ដោយហេតុការណ៍​នឹកស្មាន​មិន​ដល់​នោះ បានបង្កឲ្យមានអារម្មណ៍តក់ស្លុតពេញប្រទេស ដែលមានប្រជាជនចំនួន ៥,៤លាននាក់ និងបានកក្រើកពេញទ្វីបអឺរ៉ុប។ ក្រុមអ្នកវិភាគនិយាយថា ការវាយប្រហារ​នេះ​អាច​បង្កើន​ឱកាស​ឈ្នះឆ្នោត​ដល់គណបក្សឆ្វេងនិយមរបស់លោកនាយករដ្ឋមន្ត្រី គឺគណបក្ស Smer (ទិសដៅ) ដែលជា​ដៃគូដ៏សំខាន់នៅក្នុងរដ្ឋាភិបាលចម្រុះ ដែលកំពុងគ្រប់គ្រងប្រទេស។

លោក Fico ដែលចូលកាន់តំណែងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បន្ទាប់ពីធ្វើយុទ្ធនាការ​លើ​គោល​នយោបាយ​គាំទ្ររុស្ស៊ី និងប្រឆាំងអាមេរិកនោះ បានជាសះស្បើយពីមុខរបួសច្រើនហើយ បន្ទាប់​ពី​រូបលោកត្រូវបានបាញ់ប្រហារចំត្រង់ពោះ អំឡុងពេលស្វាគមន៍អ្នកគាំទ្រនៅទីក្រុង Handlova។ លោកបានជាសះស្បើយទាន់ពេលវេលា ដើម្បីបាននិយាយទៅកាន់ប្រទេសជាតិ នៅក្នុង​វីដេអូដែលបានថតទុក ដែលជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក គិត​ចាប់តាំងពីការបាញ់ប្រហារនោះ ដោយមានរយៈពេលត្រឹមតែប៉ុន្មានម៉ោង នៅមុនកា​រ​ចាប់​ផ្តើម​នៃ​ថ្ងៃ​សមុនការបោះឆ្នោត កាលពីថ្ងៃពុធ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ទោះបីជាលោក Fico មិនបាននិយាយ​ដោយ​ផ្ទាល់​អំពី​ការ​បោះឆ្នោត​ក៏​ដោយ ​ក៏លោកបានវាយប្រហារ EU ដោយលើកឡើងថា លោកជាជនរង​គ្រោះដោ​យ​សារ​តែ​ទស្សនៈ​របស់​លោកខុសគ្នាដាច់ស្រឡះពីនិន្នាការរបស់អឺរ៉ុប។

នៅប្រទេសអ៊ីតាលី​ឯណោះវិញ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ កំពុង​បោះឆ្នោត​ក្នុង​រយៈពេល ២ថ្ងៃ ដើម្បីបំពេញអាសនៈសភាអឺរ៉ុបចំនួន 76 ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃសៅរ៍។ គេរំពឹងថា នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni នឹងក្លាយជាអ្នកឈ្នះដ៏ធំ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់គណបក្សស្តាំជ្រុលនិយមរបស់លោកស្រី គឺគណបក្ស Fratelli d'Italia (បងប្អូនអ៊ីតាលី)។

ចំណែកអ្នកបោះឆ្នោត នៅប្រទេសឡាតវី ម៉ាល់តា និងសាធារណរដ្ឋឆែក ក៏កំពុងបោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​នេះផងដែរ។ លទ្ធផលចុងក្រោយនឹងមិនត្រូវបានចេញផ្សាយនោះឡើយ រហូតដល់យ​ប់​ថ្ងៃ​អាទិត្យ នៅពេលដែលប្រទេសនីមួយៗ បានបោះឆ្នោត។ ថ្ងៃបោះឆ្នោតសំខាន់ គឺថ្ងៃអាទិត្យ ដោយ​ពលរដ្ឋ ក្នុងប្រទេសអឺរ៉ុបចំនួន២០ រួមមានទាំងអាល្លឺម៉ង់ បារាំង និងប៉ូឡូញផងដែរ នឹងបោះឆ្នោត នៅក្នុងការបោះឆ្នោត ដើម្បីជ្រើសរើសសភាអឺរ៉ុបដែលមាន ៧២០អាសនៈ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm