នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Frederiksen មានរបួសស្រាលត្រង់ក បន្ទាប់ពីរងការវាយប្រហារ

2024/06/09 12:28:54 am        246

ការិយាល័យរបស់លោកស្រី Mette Frederiksen នៅថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) នេះ បានឲ្យ​ដឹង​នៅ​ក្នុងសេចក្តីថ្លែងការណ៍ថា នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាករូបនេះ បានរង​របួស​ស្រាល​ត្រង់ក បន្ទាប់ពីលោកស្រីត្រូវបានវាយប្រហារដោយបុរសម្នាក់ នៅកណ្តាលទីក្រុង Copenhagen កាល​ពីថ្ងៃសុក្រ (ទី៧ ខែមិថុនា)។

អមដោយការបន្ថែមថា លោកស្រី Frederiksen ត្រូវបានបញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖ «ក្រៅ​ពី​នោះ លោកស្រីនាយករដ្ឋមន្រ្តី មានសុវត្ថិភាពធម្មតា ប៉ុន្តែលោកស្រីមានអារម្មណ៍តក់ស្លុត ចំពោះ​ឧបទ្ទវហេតុនេះ»។

ជាមួយគ្នានេះ ការិយាល័យរបស់លោកស្រី បានបន្ថែមថា រាល់កម្មវិធីផ្លូវការរបស់នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី៨ ខែមិថុនានេះ ត្រូវបានលុបចោលទាំងអស់។

ចំណែក​នគរបាលដាណឺម៉ាក នៅថ្ងៃទី ៨ ខែមិថុនា បានប្រាប់ថា បុរសវ័យ ៣៩ឆ្នាំម្នាក់ នឹងត្រូវ​បង្ហាញ​ខ្លួន នៅចំពោះមុខចៅក្រម ដើម្បីផ្ដល់ចម្លើយពីការសាកសួរបឋម ពាក់ព័ន្ធនឹង​ការ​វាយ​ដំលើ​រូបនាយករដ្ឋមន្ត្រី។ ហើយនគរបាលបានបន្ថែមថា បុរសនេះ​នឹង​ត្រូវ​បាននាំ​ខ្លួន​ទៅ​កាន់​តុលាការ​ទីក្រុង Copenhagen ដើម្បីសាកសួរ នៅម៉ោងប្រហែល ១រសៀល (ម៉ោងក្នុងស្រុក) ប៉ុន្តែ​បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

យ៉ាងណាក្ដី ទាំងនគរបាល និងការិយាល័យរបស់នាយករដ្ឋមន្ត្រី មិនបាននិយាយថា តើអ្វី​ជា​ហេតុ​ផល​របស់​បុរសនោះ ឬថា តើរូបគេកាន់អាវុធប្រភេទអ្វី ដើម្បីវាយប្រហារ។ ការវាយ​ប្រហារ​នេះ​កើត​ឡើង​ ២ថ្ងៃ មុនពេលដែលប្រជាជនដាណឺម៉ាក ចេញទៅបោះឆ្នោត នៅក្នុង​ការ​បោះឆ្នោត​សហភាព​អឺរ៉ុ​ប៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm