ទីប្រឹក្សារាជរដ្ឋាភិបាល៖ ការសម្រេចចិត្តមិនចូលរួមសន្និសីទ ដើម្បីសន្តិភាពនៅអ៊ុយក្រែនគឺបង្ហាញថា កម្ពុជាមិនចំណុះខ្លួនឲ្យមហាអំណាចណាមួយ

2024/06/09 02:50:06 pm        268

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តម យឿន យឿត បានលើកឡើងថា ការសម្រេចចិត្តមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន គឺជាការបញ្ជាក់បន្ថែមពីឯករាជភាព និងអព្យាក្រឹត្យភាពរបស់កម្ពុជាក្នុងនាមជារដ្ឋ​អធិបតេយ្យ​មួយ ហើយការ សម្រេចចិត្តនេះគឺពិតជាត្រឹមត្រូវ និងក៏ជាការបង្ហាញថា កម្ពុជាមិនចំណុះឲ្យមហាអំណាចណាមួយផងដែរ។

ឆ្លើយតបនិង​សំនួរ​របស់ទូរទស្សន៍ប៊ីធីវី ទាក់ទងនឹងការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថា​កម្ពុជា​មិនចូលរួមកិច្ចប្រជុំកំពូលដើម្បី​សន្តិភាព​អ៊ុយក្រែន(Global Peace Summit)នោះ ឯកឧត្តម យឿន យឿត ​បានលើកឡើងថា ការសម្រេច​របស់រាជរដ្ឋាភិបាលកម្ពុជានេះគឺពិតជាត្រឹមត្រូវ ហើយស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនចូលរួមក្នុងសម្ព័ន្ធភាពណាមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ​និងជាប្រធានព្រឹទ្ធសភា ​បានប្រកាសថា កម្ពុជា​នឹង​មាន​កំហុស​ធ្ងន់ធ្ងរ​ប្រសិនបើកម្ពុជា​សម្រេចទៅ​ចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើង នាថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ការដែលសម្តេចលើកឡើង​យ៉ាងដូច្នេះគឺ​ដោយសារតែកិច្ច​ប្រជុំនេះ​គ្មាន​វត្តមានភាគីសំខាន់គឺប្រទេសរុស្ស៊ី។ មួយវិញទៀតវានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយ​ទៅជាការ​ប្រមាថ​មួយចំពោះនយោបាយការបរទេស​របស់កម្ពុជា ប្រសិនបើកម្ពុជា​សម្រេច​ទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពរបស់ អ៊ុយក្រែននេះ។

ទាក់ទង​នឹងកិច្ចប្រជុំខាងលើនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា កុំព្យាយាមទម្លាក់កំហុសឲ្យចិន ខណៈដែលកម្ពុជាមិនចូលរួមក្នុងសន្និសីទ ដើម្បី​សន្តិភាពនៅអ៊ុយក្រែន និងសូម​បញ្ឈប់​ការភ្ជាប់កម្ពុជា​ទៅក្នុង​ល្បែងភូមិសាស្រ្ត​នយោបាយ​ប្រឆាំងទៅ នឹងប្រទេសចិនផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm