ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ នៅខេត្តសៀមរាប

2024/06/09 05:12:52 pm        137

សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងអង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៧ ដែលបានអនុញ្ញាតឱ្យកម្មវិធីនេះបានរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា ​អាជ្ញាធរមូលដ្ឋាន ​សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារ ស.ស.យ.ក.ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តរៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ​ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

តាមរយៈការរៀបចំនូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 ឯកឧត្តម បានគូសបញ្ជាក់ថា មិន​ត្រឹមតែ​អនុញ្ញាតឱ្យអ្នកចូលរួមមកពីបណ្តាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់​ពីភាព​សម្បូរបែបនៃវប្បធម៌ ​និងភាពកក់ក្តៅ ស្នាមញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់គ្នាៗ បានមកជាសាក្សីនៃការរីកចម្រើនរបស់សង្គម ការរស់នៅ ​និងសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍ​ឥតឈប់ឈរក្នុង​ពេលបច្ចុប្បន្ន ​និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្តានុពលរបស់​ព្រះរាជាណាចក្រ​កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមក៏បានរំលេចអនុសាសន៍សម្តេចធិបតីអំពីដំណើរដែលកម្ពុជា​បានឆ្លងកាត់​ពីប្រទេស​ដែលធ្លាប់តែត្រូវ​បាន​ស្គាល់ដោយសង្គ្រាម និងវាលពិឃាត ទៅជាប្រទេសដែលមាន​សន្តិភាព​ពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅដើម្បីរម្លឹកពីតម្លៃនៃសុខសន្តិភាព​ដែល​មិនអាចកាត់ថ្លៃ​បានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

សូម​ជម្រាបដែរថា​កម្មវិធី «JCI Senate Golden Era Night» បានរៀបចំឡើងក្នុងគោលបំណង​អប​អរសាទរ ​និង​ប្រកាសផ្ទេរតំណែងជូនប្រធានប្តូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាល​របស់​ព្រឹទ្ធសមាជិកJCI ក៏ដូចជាបង្កើនភាព​ស្និតស្នាល​តាមរយៈការ​រៀបចំ​កម្មវិធីពិសារ​ភោជនីអាហារ​អបអរ​បញ្ចប់​អាណត្តិ ​និងសមិទ្ធផលរបស់ប្រធាន រួមទាំង​ក្រុមប្រឹក្សាភិបាលអាណត្តិ ឆ្នាំ២០២៣ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm