រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំឭកមន្ទីរទេសចរណ៍ខេត្តសៀមរាប ពង្រឹងសមត្ថភាពដើម្បីអភិវឌ្ឍន៍ស្ថាប័ន

2024/06/09 05:54:20 pm        125

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងនូវអនុសាសន៍ណែនាំដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ តាមរយៈការរៀបចំឡើងវិញ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធការងារក្នុងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នអំពីយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។

ជាមួយគ្នានេះឯកឧត្តមក៏ស្នើឱ្យមន្រ្តីរាជការទាំងអស់ បំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ព្យាយាមពង្រឹងសមត្ថភាពបន្ថែម និងរិះរកមធ្យោបាយ នានា ដើម្បីអភិវឌ្ឍន៍ស្ថាប័ន​ឱ្យកាន់​តែប្រសើរ។ ការងារនេះអាចធ្វើទៅបាន គឺអាស្រ័យលើការសាមគ្គីគ្នា យោគយល់ ជំរុញ និងការចូលរួមពីភាគីពាក់ព័ន្ធនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្តបន្តការគិតគូរពាក់ព័ន្នឹងខ្សែក្រវាត់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដែលប្រជាកសិករអាចដាំដុះបន្លែបង្ការ ត្រី សាច់គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញផងដែរ។ ឯកឧត្តមបន្តថា កិច្ចការនេះជាការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ស្របទៅនឹងកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានរំលេចពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ​ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍​តំបន់ទេសចរណ៍ អាទិភាពខេត្តសៀមរាប មាន៦តំបន់ ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍​ស្រាវជ្រាវ និងវិទ្យាសាស្ត្រផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm