នគរបាលខេត្តឧត្តរមានជ័យ បន្តប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប៉័ងតោចំនួន៥នាក់

2024/06/09 06:28:36 pm        141

ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុងសំរោង ​បានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលអូរស្មាច់ ​សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការ​ស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ និង​ដកហូតបានវត្ថុតាង ​មានកាំបិតខ្វែវ០២ និងកាំបិតប៉័ងតោ០១ ​ដែល​បាន​ធ្វើសកម្មភាព។

ក្មេងទំនើងទាំង០៥នាក់ មានឈ្មោ១-ឈ្មោះ ណុង ណយ ហៅ ថា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ២-ឈ្មោះ បូ ម៉ិញទី ហៅ ផាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៣-ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៤-ឈ្មោះ ម៉ិច សុភី ហៅ ភ្លោះ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៥-ឈ្មោះ វ៉ាង ស៊ីហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។

សូមបញ្ជាក់ថា ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះវេលាម៉ោងប្រហែល ​០២:០០នាទី នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងខាងលើ ដែលប្រដាប់ដោយកាំបិតខ្វែវ​ និងកាំបិតប៉័ងតោ បាននាំគ្នាធ្វើសកម្មភាពព្រួតកាប់ទៅ​លើជន​រងគ្រោះឈ្មោះ ធី ហុងដា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ ជាកម្មករ ជាច្រើនកាំបិត ​បណ្ដាលធ្វើឲ្យជនរងគ្រោះបាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ តែអស់ល័ក្ខត្រូវសមត្ថកិច្ច​ក្របួចបានភ្លាមៗនោះដែរ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ​០៥នាក់ខាងលើ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តឧត្ដរមានជ័យ ​ដើម្បីធ្វើការសាកសួរ ​និង​កសាង​សំណុំរឿង​បន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm