រុស្ស៊ី និង អ៊ុយក្រែន បានផ្ដល់នូវបច្ចុប្បន្នភាពពីរបាយការណ៍សមរភូមិរៀងៗខ្លួន

2024/06/09 07:58:13 pm        190

រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមទ័ពរបស់ខ្លួននៅភាគខាជើង បានបន្ដរុលចូលជ្រៅ ទៅក្នុង ខ្សែការពាររបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែន បានអះអាងពីការវាយទប់ទៅនឹងការវាយប្រហារបស់រុស្ស៊ី នៅរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការថា កងទ័ពរុស្ស៊ី បានវាយកំទេចទៅនឹងការវាយប្រហា ៦លើក ដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែន ហើយបានវាយប្រហារកងទ័ពអ៊ុយក្រែន នៅមុខព្រួញផ្សេងទៀត។ ដោយឡែក កងនាវាចររបស់រុស្ស៊ីប្រចាំនៅសមុទ្រខ្មៅ បានពន្លិចទូកគ្មានមនុស្សបើកជាច្រើនគ្រឿង របស់កងទ័ពអ៊ុយក្រែនទៀតផង។

ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានបាញ់ទម្លាក់​ឧទ្ធម្ភាគចក្រ ធនM-8 មួយគ្រឿង និង យានដ្រូនUAVs ៧១គ្រឿង របស់អ៊ុយក្រែន ហើយនិងបានស្ទាក់ចាប់ កាំជ្រួច និងរ៉ូកែត ជាច្រើនគ្រាប់ ពីខាងអ៊ុយក្រែន។

នៅថ្ងៃជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ថា កងទ័ពអ៊ុយក្រែន បានពើបប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ី ៦៧លើក ពិសេស នៅតំបន់ កួរ៉ាខូវ និង ប្រូកូវ ។ ចំណែក នៅក្នុង តំបន់គូពីយ៉ាំង និងប្រូកូវវិញ កងទ័ពអ៊ុយក្រែនបានវាយទប់ និងបានរារាំង ការវាយប្រហាជាច្រើន ចេញពីខាងកងទ័ពរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែ អាចជាជម្រើសតែមួយគត់ ក្នុងករណីពិសេស ហើយបានបន្ថែមថា លោក មិនជឿថា ករណីនេះអាចកើតឡើងបានទេ៕


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        26
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm