មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ​ហ្វីលីពីន​បើក​ ២៤​ម៉ោង ខណៈ​វីរុស Delta គំរាម​ខ្លាំង​

2021/08/12 12:28:25 pm        361

​ហ្វីលីពីន​៖ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ទូទាំង​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​កំពុង​ព្យាយាម​បង្កើន​ល្បឿន​អត្រា​ចាក់​វ៉ាក់សាំង​រួម​ទាំង​ការ​បើក ២៤​ម៉ោង​លើ​ ២៤​ម៉ោង​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ឆ្លង​វីរុស COVID-19 ដែល​ទាក់ទង​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​។​

​ដោយមាន​ត្រឹម​ជាង ១០% ​នៃ​ប្រជាជន​សរុប​ជាង ១១០​លាន​នាក់​របស់​ប្រទេស​នេះបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​គ្រប់​ចំនួន​ដូ​ស មនុស្ស​រាប់​លាន​នាក់​នៅតែ​ងាយ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​ជំងឺ​នេះ ​ស្រប​ពេល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន ៧០​លាន​នាក់​មុន​ដំណាច់​ឆ្នាំនេះ​។​ ចលនា​ប្រជាពលរដ្ឋ​នៅ​តំបន់ Metro Manila ដែល​មាន​ទីក្រុង​ចំនួន ១៦ មាន​ប្រជាជន​ជាង ១៣លាន​នាក់​រស់នៅ ត្រូវ​បាន​រឹតត្បិត​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ​លោក Salvador Camacho វ័យ ៧១ឆ្នាំ​បាន​អស់​ក្ដីកង្វល់​ពី​ផល​ប៉ះពាល់​ដំបូង​របស់​លោក ​ហើយ​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង នៅពេល​មណ្ឌល​ចាក់​វ៉ាក់សាំងមួយក្នុងចំណោម​​មជ្ឈមណ្ឌលចាក់​វ៉ាក់សាំង​បើក​ ២៤​ម៉ោងលើ​ ២៤ម៉ោងជាច្រើនបាន​បើក​សម្រាប់​ការ​ណាត់​ជួប​ទាំង​យប់​។

លោក Joan Carbonell ដែល​ធ្វើការ​ជា​ប្រធាន​គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ​នៅ​រដ្ឋធានី​ម៉ានីល​បាន​និយាយ​ថា​ ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​មួយ​ចំនួនដើម្បី​បើក​នៅ​ពេល​យប់ ក៏​ដើម្បី​កំណ​ត​ចំនួន​មនុស្ស​នៅ​ពេល​ព្រឹក​ផង​ដែរ ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ទៅ​ទទួល​វ៉ាក់សាំង​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ហ្វីលីពីន​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ​ចំនួន ១​,៦៨៨,០៤០​នាក់​ និង​ស្លាប់​សរុប​ចំនួន ២៩​,៣៧៤​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        445
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        345
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm