យុវជនសង្គមស៊ីវិលនៅភ្នំពេញ និងខេត្តកំពង់ឆ្នាំង បន្តថ្កោលទោសក្រុមយុវជនចលនាខុសច្បាប់ និងអំពាវនាវមហាជនរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម

2024/06/09 08:41:57 pm        173

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៩ ខែមិថុនានេះ បានបន្តចេញធ្វើយុទ្ធនាការ និងចេញសារថ្កោលទោសចំពោះក្រុមចលនាយុវជនខុសច្បាប់ និងអំពាវនាវដល់មហាជនរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា។

ប្រធានសមាគមយុវជនខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិលលោក ហេង សំណាង លើកឡើងថា ក្រុមចលនាយុវជនខុសច្បាប់ សកម្មភាពរបស់ពួកគេ ធ្វើឡើងដើម្បីតែកេងចំណេញផ្នែកនយោបាយ និងគ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ។

លោកបន្តថា ពោលសកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនោះ មិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយបែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ។ ពិសេសពួកគេបានបង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ដល់សង្គមជាតិជាដើម។

ដោយឡែក លោក វ៉ែន រស្មី ប្រធានក្រុមយុវជនខេត្តកំពង់ឆ្នាំង បានបន្តថា ក្រុមចលនាយុវជន​ខុសច្បាប់​មួយចំនួន ពួកគេកំពុងតែរិះរកវិធីសាស្រ្តយក វិស័យបរិស្ថាន ធ្វើជាឈ្នាន់នយោបាយ​បម្រើជនបរទេស ហើយពួកគេ ងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំ​កសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។

លោកបញ្ជាក់ថា ក្រុមយុវជនទាំងនេះ ត្រូវបានងប់ងុលជាមួយមនោគមវិជ្ជាខ្មៅកខ្វក់ពី​ក្រុមជ្រុលនិយម​ដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។ ក្នុងឱកាសនោះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ក្រុមយុវជន​មួយចំនួនតូចដែលកំពុងដើរ​ផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន​បន្តិចបន្ទួច​ហ៊ានហាមាត់​និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។

លោកថ្លែអថា៖«សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាព​ឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ»។

ក្នុងនាមជាយុវជនសង្គមស៊ីវិលលោក ហេង សំណាង រួមសមាជិក សមាជីកា បានបញ្ជាក់ថា មិនអាចឱបដៃឈរមើលចំពោះ យុវជនឬជនបរទេស និងបណ្តាអង្គការសមាគមណាមួយ មកធ្វើសកម្មភាពកេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ សមាគមយុវជនខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm