គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីប្រកាសកែសម្រួលសមាសភាព និងបញ្ចូលសមាជិកថ្មី៥៥២រូប

2024/06/09 09:48:22 pm        201

គណបក្សសប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីប្រកាសសាខាគណបក្ស ភ.ព១៦ , ភ.ព១៧ ,ភ.ព១៨ និងកែសម្រួលសមាសភាពខាគណបក្ស ភ.ព១១ , ភ.ព១៤ រួមទាំងការបញ្ចូលសមាជិកសមាជិកាថ្មីចំនួន ៥៥២រូប បន្ថែមទៀតផងដែរ ។

អង្គពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ ​ដែលប្រព្រឹត្តិទៅ នាមន្ទីររបស់គណបក្ស​ប្រជានជនកម្ពុជារាជធានីភ្នំពេញ ដោយមាន​សមាជិសមាជិការសរុបជាង ៦០០នាក់ ចូលរួម ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ឱ្យដឹងថា ការប្រកាសសាខាគណបក្ស កែសម្រួល​សមាសភាព​សមាជិកសាខា​គណបក្ស និង​បញ្ចូល​សមាជិក​សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​រាជធានីភ្នំពេញនាពេលនេះ ​គឺដើម្បីត្រៀមឈានឆ្ពោះទៅ​យកជ័យជំនៈ ក្នុងការ​បោះឆ្នោត ឆ្នាំ២០២៧-២០២៨ ខាងមុខ។

គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់​ប្រាកដនិយមខ្ពស់ តាមរយៈការ​បញ្ចូល​សមាជិកថ្មីចំនួនជាង ៥០០រូបនេះ គឺពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញកាន់​តែច្បាស់​ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់​គណបក្សប្រជាជនកម្ពុជា​ ដែលបានធ្វើឲ្យប្រទេសជាតិមាន​ការអភិវឌ្ឍរីកចម្រើនរុងរឿង ។ ​បងប្អូនសមាជិក​ សមាជិកាទាំងជាង៥០០នាក់នេះ នឹង​ក្លាយ​ជាប្រតិបត្តិករ ពោរពេញ​ទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្ដមបានបន្តថា តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ” យើងពិតជា​បាន​ឃើញច្បាស់​ពី​នរណាដែលជាអ្នកស្នេហាជាតិ​ ហើយនរណា​ជាអ្នក​បំភ្លេចបំផ្លាញ​ជាតិពិតប្រាកដ ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិពីរបបប្រល័យពូជសាសន៍​ប៉ុលពត ហើយបន្តនូវ​ការ​កសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ។

ឯកឧត្ដមប្រធាន ​បានមានប្រសាសន៍បន្ថែមថា សុខសន្តិភាព​គឺសម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ​ជាអ្នករកបានមកដោយលំបាក​ ដូច្នេះយើងត្រូវរួមគ្នាការពារ ​សន្តិភាពនេះ ឲ្យបានដាច់ខាត ​ទោះក្នុងតម្លៃណាក៏ដោយ ។

សម្ដេចតេជោនៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ថែមទៀតផងដែរ ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា​នូវបានដោះស្រាយ​បញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត ​រួមទាំងការដោះស្រាយ ​ការជាប់គាំងនយោបាយ ការ​ទប់ស្កាត់ជំងឺ covid-១៩ ការស្ដារធ្វើឲ្យ ​មានកំណើន​សេដ្ឋកិច្ចជាតិ ​និងការធ្វើឲ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ ​នៅលើឆាកអន្តរជាតិ ៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        398
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        427
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        553

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm