នគរបាល៖ អ្នកធ្វើធម្មយាត្រាហិណ្ឌូ៩នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅឥណ្ឌា

2024/06/10 04:23:17 pm        106

នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និង៣៣នាក់ បានរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿងដឹកអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូ បានធ្លាក់ចូលទៅក្នុងជ្រលងជ្រោះជ្រៅមួយកន្លែង បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធដែលសង្ស័យ នៅក្នុងដែនដីសហព័ន្ធឥណ្ឌាតំបន់ ជេមមូ(Jammu) និងតំបន់កាស្មៀ(Kashmir) កាលពីថ្ងៃអាទិត្យ។

តំបន់ភ្នំហិម៉ាឡៃ ដែលត្រូវបានអះអាងសិទ្ធដោយប្រទេសប៉ាគីស្ថានផងដែរនោះ បានកើតមានអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការចាប់ផ្តើមនៃការបះបោរប្រឆាំងប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៨៩។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សា បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។

លោកស្រី Mohita Sharma អធិការនគរបាលស្រុក Reasi បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានពួនស្ទាក់វាយប្រហារលើរថយន្តក្រុង ហើយបានបាញ់ទៅលើរថយន្តដឹកអ្នកដំណើរដោយមិនរើសមុខ។ រថយន្តក្រុង បានធ្លាក់ចូលទៅក្នុងជ្រលងជ្រោះជ្រៅ បណ្តាលឱ្យអ្នកធ្វើធម្មយាត្រា ៩នាក់ស្លាប់ និង៣៣ នាក់បានរងរបួស។ ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយ ទៅលើអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូនៅក្នុងតំបន់នេះ បានកើតឡើងកាលពីឆ្នាំ២០១៧ ដែលនៅពេលនោះ រថយន្តក្រុងមួយគ្រឿង ត្រូវបានគេដាក់គោលដៅ បណ្តាលឲ្យមនុស្សប្រាំបីនាក់ស្លាប់។

នគបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារ កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កើតឡើងមួយថ្ងៃបន្ទាប់ពីនាយនគរបាលម្នាក់ បាននិយាយថា ចំនួនក្រុមសកម្មប្រយុទ្ធក្នុងតំបន់ នៅក្នុងដែនដីនេះកំពុងថយចុះ ប៉ុន្តែជនសកម្មប្រយុទ្ធបរទេស ៧០ ទៅ៨០នាក់ នៅតែមានសកម្មភាពយ៉ាងសកម្ម។ អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយការស្វែងរកអ្នកវាយប្រហារកំពុងត្រូវបានធ្វើឡើង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm