ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យសាសនិកឥស្លាមចូលរួមរក្សាសុខសន្តិភាពនិងប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់

2024/06/10 04:48:11 pm        173

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានស្នើឲ្យសាស និកឥស្លាមនៅកម្ពុជា បន្តថែរក្សាលើកកម្ពស់សុខដុមនីយ កម្មជាតិនិងសាសនាដោយចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជានិច្ចនរន្តរ៍។ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀនឱ្យបានផុសផុលនៅក្នុងសហគមន៍ឥស្លាម ដើម្បីឱ្យគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍសង្គម ជាតិតទៅទៀត។

 ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ដ្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានការស្នើបែបនេះខណះជាអធិបតីភាពក្នុងពិធីបិទការប្រឡងសូធ្យលើកទី ៣១ និង ប្រឡងចាំមាត់លើកទី៥ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ ៉ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ៉។ ពិធីនេះត្រូវបានធ្វើឡើងនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៤នេះ ។

 ឯកឧត្តមសន្តិបណ្ឌិតពិតជាមានមោទនភាពនិងសេចក្តីសោមនស្សក្រៃលែង ដោយពិធីសូធ្យគម្ពីរអាល់គួរអានុល ការីមនេះ ប្រព្រឹត្តឡើងក្រោមប្រធានបទ «ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ដែលប្រធានបទនេះពិតជាបានឆ្លុះបញ្ចាំង និងស្របតាមគោលនយោបាយឆន្ទៈ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំង អស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។

ទោះបីជាមានវិបត្តិសកលយ៉ាងណាក៏ដោយ ក្រុមឧក្រិដ្ឋជន នៅតែបន្តសកម្មភាពផលិត ការចរាចរ ការជួញដូរ ការចែក ចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់ និងលើ សកលលោក ហើយក្នុងនោះ កម្ពុជានៅតែបន្តរងផលប៉ះ ពាល់ពីបញ្ហាគ្រឿងញៀននេះផងដែរ។

ទោះជាយ៉ាងណាក្តី ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះរាជ រដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា បានដាក់ចេញនូវគោលនយោបាយនានាដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅកម្ពុជា មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាម រយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្រ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ការដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩និងជាពិសេ សគោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» គឺបទបញ្ជា០១ របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការម៉ឺងម៉ាត់ ចំពោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿង ញៀន ដែលបទបញ្ហានេះ ទទួលបានការគាំទ្រសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ទាំងក្នុងនិងក្រៅ ប្រទេស។

 ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា សម្រាប់នីតិកាលទី ៧ អាណត្តិថ្មីនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវគោលនយោ បាយប្រយុទ្ធប្រឆាំងគ្រឿង ញៀន ចំនួន ៥ ដែលក្នុងនោះ ការងារ អាទិភាពចំបងទី១ គឺ ការងារផ្សព្វផ្សាយអប់រំ ដែលគោលបំណងសំខាន់ គឺលើក កម្ពស់ការយល់ដឹងពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿង ញៀន តាមរយៈការបញ្ជាបសកម្មភាពអប់រំ និងផ្សព្វផ្សាយនេះ តាមគ្រប់វិស័យ ដូចជា សិក្សាអប់រំ សិល្បៈ កីឡា ក្នុងនោះ វិស័យសាសនា ក៏ជាទិសដៅសំខាន់ផងដែរ។ ជាការ ពិតគ្រប់សាសនាទាំងអស់ តែងតែមានកម្មវិធីអប់រំមនុស្ស ឱ្យប្រព្រឹត្តអំពើល្អ អំពើបុណ្យ វៀរចាកអំពើអបាយមុខ ដែលបំផ្លិចបំផ្លាញសេចក្តីសុខអ្នកដទៃ និងសង្គមជាតិ។ដោយ សាសនាឥស្លាមនាពេលកន្លងមក ពិតជាបានធ្វើសកម្មភាពរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ដោយមានវិធានការហាមឃាត់តឹងតែងលើបទល្មើស ទាំងនៅក្នុងគម្ពីរ និងទាំងប្រសាសន៍អប់រំរបស់ព្យាការីមូហាំម៉ាត់ក្នុងការមានវិធីបង្ការវិធីទប់ស្កាត់និងការលើកទឹកចិត្តឱ្យសាងអំពើល្អសុចរិត និងការធ្វើកំណែទម្រង់ការ រស់នៅក្នុងសង្គមជាតិ។

  ក្នុងន័យនេះ ឯកឧត្តមពិតជាមានសុទិដ្ឋិនិយមយ៉ាងមុត មាំថា បងប្អូនសាសនិកឥស្លាមនៅកម្ពុជានឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿង ញៀននេះឱ្យបានផុសផុល នៅក្នុងសហគមន៍ឥស្លាម ដើម្បីឱ្យគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍសង្គមជាតិ។ហើយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវបន្តស្មារតីនៃការថែរក្សា និង លើកកម្ពស់សុខដុមនីយកម្មជាតិនិងសាសនា សាមគ្គីភាព ភាតរភាព ក្នុងចំណោមឥស្លាម សាសនិក ក៏ដូចជាក្នុងចំណោមប្រជាជនខ្មែរទាំង អស់ ដើម្បីបន្តថែរក្សាមោទនភាពជាតិ ដែលកម្ពុជាយើងមិនមានជម្លោះជាតិសាសន៍ ឬ ជម្លោះសាសនា និងចូលរួមថែរក្សាសន្តិភាព និង ការអភិវឌ្ឍប្រកដោយចីរភាពជានិច្ចនរន្តរ៍។ ទី២. គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវគោលការណ៍ធម៌សំខាន់ៗ ដែលបានដកស្រង់ចេញពីគម្ពីរអាល់គួរអាន ប្រសាស ន៍របស់ ព្យាការីមូហាំម៉ាត់ ទស្សនាទានរបស់ឥស្លាមសាសនិកវិទូនានា និងបទពិសោធប្រវត្តិសាស្ត្រនៃ ឥស្លាមសាសនិកក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេស ការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន ដោយត្រូវមានគោលការណ៍ណែនាំច្បាស់លាស់ម៉ឺងម៉ាត់ ក្នុងការ ជំរុញយន្តការបង្ការទប់ស្កាត់ ឈានដល់ការលុបបំបាត់ការ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងសហគមន៍ឥស្លាមសាសនិក ស្របតាមប្រធានបទរបស់យើងនៅថ្ងៃនេះគឺ៖ «សាសនាឥស្លាម

ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់» និង ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿង ញៀន»។

 ឯកឧត្តមសន្តិបណ្ឌិត ក៍សូមសំណូមពរដល់ឥស្លាមសាសនិកទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីប្រែ ក្លាយខ្លឹមសារដ៏ពិសិដ្ឋនិងមានអត្ថន័យរបស់គម្ពីរអាល់គួរអាន និងប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ ឱ្យទៅជា សកម្ម ភាពពិតជាក់ស្តែង ដើម្បីជាគុណតម្លៃដ៏ល្អផូរផង់ និងជាសីលធម៌សង្គម ព្រមទាំងត្រូវរួមសហការគ្នា ប្រកប ដោយសាមគ្គីធម៌ និងភាតរភាព ក្នុងការចូលរួមបង្ការ ទប់ស្កាត់លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុស ច្បាប់ ដើម្បីកសាងបានសហគមន៍ សុខសាន្ត ប្រកបដោយសុខសុវត្ថិភាព និងភាពសុខដុមរមនា។

យោងលើរបាយការណ៍ របស់អ្នកឧកញ៉ា សុះ កំរ៉ី ដែលជាប្រធានគណៈកម្មការ រៀបចំពិធីរាល់ពិធីសូធ្យជារៀងរាល់ឆ្នាំ គឺតែងតែមានដាក់ចេញនូវប្រធានបទផ្សេងៗស្របតាម ស្ថានភាពសកល កាលៈទេសៈក្នុងតំបន់ និងបរិយាកាសជាក់ស្តែងក្នុងសង្គមជាតិបច្ចុប្បន្ន ដែលពិតជាមានអត្ថប្រ យោជន៍បំផុតក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់សាស និកទាំងអស់ឱ្យបោះបង់វៀរចាកអំពើអាក្រក់ទុច្ចរិតសាងតែអំពើល្អសុចរិតចូលរួមបង្ការ និងទប់ស្កាត់បទល្មើសនានា ដើម្បីលើកម្ពស់តម្លៃនៃមនុស្សជាតិ និងកិត្យានុភាពនៃសាសនា ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm