កីឡាករឆ្នើមៗ និងយុវជន គាំទ្រពិធីបើកពាន Soccer League ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា»

2024/06/10 07:01:19 pm        340

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៧ បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានស​ហភាព​សហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមបាល់ទាត់ និងមាន​ការ​ចូល​រួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករផងដែរ ។

ដើម្បីអបអរសាទរពិធីបើកការប្រកួតផ្លូវការនេះ គណៈកម្មការ បានរៀបចំឲ្យមានការប្រកួតមិត្តភាព រវាង​ក្រុម ស.ស.យ.ក អលស្ដារ ដែលមានការអញ្ជើញចូលរួមលេងផ្ទាល់ពីថ្នាក់ដឹកនាំ ស.ស.យ.ក ជាមួយ​ក្រុម​ផ្ការី​ក​គ្រប់រដូវ ក្រោមមូលបទ «បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា» ដែលជា​ការ​ប្រកួត​ដើម្បី​ស្វែង​រក​មូល​និធិ​សម្រាប់​បរិច្ចាគជូនមន្ទីរពេទ្យកុមារនានានៅកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹង ពីកីឡាករ​ឆ្នើម​ៗ ក៏ដូចជាយុវជនផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា នេះគឺជាការបន្តបេសកកម្មរបស់ក្រុមគ្រួសារ ស.ស.យ.ក លើកា​រ​ងារ​សង្គម មនុស្សធម៌ ការងារស្ម័គ្រចិត្ត ការកសាងមិត្តភាព ភាតរភាព សាមគ្គីភាព ក៏ដូច​ជា​ការ​លើក​កម្ពស់​កិត្យានុភាពជាតិ។ ការប្រកួតពានរង្វាន់ Soccer League មិនត្រឹមតែជាវេទិកា ដែលបាន​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក្នុងការជួបជុំ រឹតចំណង មិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា តែ​ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកម្មវិធីមនុស្សធម៌ដ៏ប្រពៃថែមទៀត ។

ឆ្លៀតឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួត ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធាន និងលក្ខន្តិកៈនៃការប្រកួត ក្នុងស្មារតីសប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភារតភាពជាបងប្អូន និង​ស្មារតីអធ្យាស្រ័យគ្នា។ ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. គ្រប់ៗរូប ចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងសាមគ្គីភាព ព្រម​ទាំង​បាន​ចូលរួមជាមួយគ្នា តាមរយៈកីឡានេះ កើនបានជាផល ផ្តល់ជាប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ​តាម​លទ្ធ​ភាព​រៀងៗខ្លួនផងដែរ ។

តាមរយៈការផ្សារភ្ជាប់សកម្មភាពកីឡា និងមនុស្សធម៌ ក្រោមមូលបទដ៏មានសារៈសំខាន់នេះ កីឡាករ ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង រួមជាមួយយុវជន ដែលបានចូលរួមប្រកួត និងអបអរពិធីបើក បាន​សម្ដែង​ការ​សប្បាយចិត្តជាខ្លាំង ដែលថ្នាក់ដឹកនាំ ស.ស.យ.ក បានរៀបចំព្រឹត្តិការណ៍អស្ចារ្យនេះឡើង ដើម្បី​មិន​ត្រឹមផ្ដល់ឱកាសឲ្យយុវជនបានលេងកីឡានោះទេ ថែមទាំងរួ​ម​ចំណែក​ជួយ​ដល់​ការងារ​សង្គម​ថែម​ទៀត​។

គួរដឹងថា ពានរង្វាន់ Soccer Leaguer ឆ្នាំនេះ មានក្រុមចូលរួមប្រកួតសរុប ៦១ក្រុម ក្នុង​នោះ​ក្រុម​បុរស​មាន​ចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម។ សម្រាប់ក្រុមបុរស បានបែងចែកចេញជា ១៦ពូល ខណៈ​ក្រុមនារី បែងចែកចេញជា ៤ពូល ។ ក្រោយពិធីបើកការប្រកួតជាផ្លូវការ ចំពោះ​ការប្រកួត​បាល់​ទាត់​ផ្នែក​បុរស និងផ្នែកនារីនេះ នឹងត្រូវដំណើរការប្រកួតដំណាលគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនាតទៅ នៅ​ទីលាន​មួយ​ចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាទីលានវិទ្យាល័យបឹងត្របែក, ទីលានសាលកវិទ្យាល័យ អាម៉េរិក​កាំង​ភ្នំពេញ​ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, កីឡដ្ឋាន Smart RSN, កីឡដ្ឋាន AIA, KMH Park និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm