ព្រឹត្តិការណ៍ថ្ងៃបើកទូលាយ ឆ្នាំ២០២៤ របស់ក្រុមហ៊ុន China Huaneng (កម្ពុជា) នៅស្ថានីយ៍​វារីអគ្គិសនី​សេសានក្រោម២

2024/06/10 07:45:51 pm        657

ព្រឹត្តិការណ៍ដែលរៀបចំក្រោមប្រធានបទ "ថាមពលឡានឆាង-មេគង្គ និង​ជីវិតភ្លឺស្វាង​ជាមួយ​អគ្គិសនី" ត្រូវបានប្រារព្ធឡើងក៊ដោយមានការចូលរួមពីសិស្សសាលាបឋមសិក្សាស្រែគរ និងតំណាង​និស្សិតមកពីរាជបណ្ឌិត្យសភាកម្ពុជាសរុបប្រមាណ៥០នាក់។

ព្រឹត្តិការណ៍នេះដឹកនាំដោយយុវជនខ្មែរដ៏ល្បីឈ្មោះពីររូបគឺ សុភ័ក្ត្រ និងសៀនាង ដោយការ​នាំ​និស្សិត​ទៅ​ទស្សនាអគាររោងចក្រថាមពល និងផ្នែកខាងក្នុងនៃទំនប់ ដើម្បីសិក្សាពីគោលការណ៍ នៃ​ការ​បង្កើតវារីអគ្គីសនីនៅប្រទេសកម្ពុជា។

សិស្សដែលមកទស្សនៈកិច្ច បានថតរូប និងចែករំលែកព័​ត៌មាន​ដែលខ្លួនបាន​ចូលរួម​ទៅ​កាន់​សាធារណៈជន​បានយល់ដឹងផងដែរ។

យុវជន សុភ័ក្ត្រ បានសរសើរថា ពិតជាអស្ចារ្យណាស់ ហើយសូមអរគុណដល់​ស្ថានីយ៍វារីអគ្គិសនី​សេសាន​ក្រោម​២ដែលបាននាំមកនូវថាមពលស្អាតដល់ប្រជាជនកម្ពុជា និងលើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្សគ្រប់គ្នាប្រកបដោយប្រសិទ្ធភាព។

និស្សិតដែលបានមកចូលរួមបានបង្ហាញពីភាពរីករាយដែលបានមកទស្សនាគម្រោងថាមពលស្អាត​ដ៏ធំរបស់កម្ពុជា និងសរសើរ ព្រមទាំងថ្លែងអំណរគុណចំពោះ អាហារូបករណ៍Huaneng ដែល​បានជួយសម្រេចនូវក្តីសុបិនសិក្សារបស់ពួកគេ។

សូមបញ្ជាក់ថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោង BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរសិទ្ធ) ដែលគ្រប់គ្រងដោយក្រុមហ៊ុន Huaneng Lancang Hydropower Co., Ltd. ដោយ​មាន​ការ​ចូលរួមពីក្រុមហ៊ុន Royal Group of Cambodia និង Vietnam Electric Power Company។

ជាគម្រោងវារីអគ្គិសនីធំជាងគេនៅប្រទេសកម្ពុជា ស្ថានីយថាមពលអគ្គិសនីនេះមានអនុភាពសរុប ៤០០.០០០ គីឡូវ៉ាត់ដែលស្មើនឹង ២០% នៃអនុភាពសរុបរបស់ប្រទេសកម្ពុជា ។ ទំនប់នេះ​មាន​ប្រវែង ៦.៥០០ ម៉ែត្រ និងត្រូវបានគេស្គាល់ថាជា « ទំនប់ដែល​វែង​ជាង​គេ​នៃ​ទំនប់​វារី​អគ្គិសនី​នៅ​អាស៊ី»​ ។ គិតត្រឹមថ្ងៃទី 31 ខែឧសភា នេះ ស្ថានីយ៍ថាមពល​អគ្គិសនី​បាន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បៃតង​ស្អាត​សរុបជាង 10.7 ពាន់លានគីឡូវ៉ាត់ម៉ោងដល់បណ្តាញអគ្គិសនីកម្ពុជា ដែលបានកាត់​បន្ថយ​ការ​ខ្វះខាតថាមពល ការពឹងផ្អែកលើការនាំចូលរបស់ប្រទេសកម្ពុជាយ៉ាងច្រើន ព្រមទាំង​បាន​លើក​កម្ពស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។

ចំណែកការផ្លាស់ទីលំនៅ និងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅស្ថានីយ៍វារីអគ្គិសនី គឺជា​គម្រោង​ដ៏​ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងមាន​ប្រជាជន​ច្រើនជាង​គេ​ផង​ដែរ​។

ព្រឹត្តិការណ៍បើកទូលាយនេះគឺជាឆ្នាំទីប្រាំមួយដែលChina Huaneng បានប្រារ​ព្ធទិ​វា​បើក​ចំហជា​សាធារណៈ​នៅ​ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2019 មក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm