ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះ បានជំរុញមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមចលនាគាំទ្រគម្រោងព្រែកជីក «ហ្វូណន តេជោ» ឲ្យទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅក្នុងខេត្តកែបនេះព្រែកជីក «ហ្វូណន តេជោ» បានឆ្លងកាត់ខ្លីជាងក្នុងចំណោមបណ្តាខេត្តទាំង៤ ដោយឆ្លងកាត់ឃុំ១ គឺឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងភូមិចំនួន៣ គឺភូមិទួលស្រងាំ ភូមិអំពេង និងភូមិអង្កោល។ ប៉ុន្តែជាក់ស្តែងក្រុមការងារបច្ចេកទេស កំពុងពិនិត្យមើលផលប៉ះពាល់ និងសិក្សាបន្តបន្ទាប់ទៀត។ ក្នុងដំណាក់កាលនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែជម្រុញពិនិត្យមើល ជាពិសេសបង្ការទប់ស្កាត់នូវការទិញ លក់ដូរ នូវអចលនទ្រព្យ ដែលប៉ះពាល់ដល់តម្រាយផ្លូវព្រែកជីក «ហ្វូណនតេជោ»។
ដូច្នេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានជំនឿលើការដឹកនាំ និងពុះពាររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអនុវត្តបញ្ជាយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារ និងជម្រុញ គាំទ្រ និងសម្របសម្រួល ធ្វើយ៉ាងម៉េចឲ្យគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕ អត្ថបទ រដ្ឋា






